ពលករខ្មែររាប់រយនាក់ក្នុងមួយថ្ងៃៗ បន្តវិលពីថៃមកវិញដើម្បីរកឱកាសការងារក្នុងស្រុក និង​មក​រស់​នៅ​ក្នុងប្រទេសកំណើត

2025/09/26 10:46:30 pm        680

ពលករខ្មែររាប់រយនាក់បន្តវិញត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញជារៀងរាល់ថ្ងៃដើម្បីស្វែង​រកឱកាសការងារ និងរស់នៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការលើកឡើងរបស់ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ​២០២៥​។

លោក ស៊ុន មេសា បានឱ្យដឹងថា ជា​រៀង​រាល់​ថ្ងៃ​មាន​បង​ប្អូន​ពលករ​ខ្មែរ​ដែល​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញជាមធ្យមចន្លោះពី ១០០ ទៅ២០០នាក់ ដើម្បីមករកការងារធ្វើ និង​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា៖ “មកទល់ពេលនេះ យើងឃើញថា​នៅ​តែ​មាន​ការ​វិល​ត្រឡប់​វិញ​នៃពលករខ្មែរពីប្រទេសថៃ ដើម្បីចូលមករកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ជាក់​ស្តែង​កាល​ពី​ឱកាសបុណ្យភ្ជុំបិណ្ឌកន្លងទៅ ក៏​ឃើញ​មាន​បង​ប្អូន​ពលករ​ត្រឡប់​មក​វិញ​ជា​មធ្យម​ចន្លោះ​ពី​ ១០០ ទៅ២០០នាក់ដែរ ជារៀងរាល់ថ្ងៃ ហើយបើតាមការសាកសួររបស់មន្ត្រីនៅតាមព្រំដែន ការត្រឡប់មកវិញរបស់បងប្អូនពលករខ្មែរគឺដើម្បីស្វែករកឱកាសការងារធ្វើនៅក្នុងស្រុក និង​ដើម្បី​រស់​នៅអ​ចិន្ត្រៃយ៍ផងដែរ”។

អ្នកនាំពាក្យរូបនេះ បន្ថែមថា ជាមួយការ​វិលត្រឡប់​មក​វិញ​របស់​បង​ប្អូន​ពលករ​ខ្មែរ​មន្ត្រី​ក្រសួង​ការងារ​ដោយ​សហការជាមួយអាជ្ញាធរមូលដ្ឋាន នៅតែបន្តរង់ចាំទទួល​បងប្អូន​ពលករ​ខ្មែរ​ជា​និច្ច​នៅតា​ម​ច្រក​ព្រំដែន​អន្តរជាតិកម្ពុជា-ថៃ។

លោក ស៊ុន មេសា លើកឡើងថា៖ “ស្រប​ជា​មួយ​ការ​បន្ត​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ពី​សំណាក់​បង​ប្អូនពលករខ្មែរពីប្រទេសថៃ មន្ត្រីក្រសួងការងាររួមមាន ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការងារ​ ក៏ដូចជាមន្ទីរការងារខេត្ត ដោយសហការ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​តែ​បន្ត​រង់​ចាំ​ទទួល​បង​ប្អូន​ពលករដែលត្រឡប់មកវិញនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដដែល ជា​មួយ​នឹង​ការ​ណែនាំ​ស្តីពី​ឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងអត្ថ​ប្រយោជន៍​ប.ស.ស.​”​។

គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះមា​ន​បង​ប្អូន​ពលករ​ខ្មែរ​ប្រមាណ​ជាង​ ៩៤ម៉ឺននាក់ហើយ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ជាមួយ​នឹង​ការ​ត្រឡប់​មក​វិ​ញ​នេះ ​អ្នកនាំពាក្យក្រសួងការងារសូមអំពាវនាវឱ្យបងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃ ដែល​មិន​ទាន់​មានការងារធ្វើ សូមទាក់ទងមកកាន់លេខ១២៩៧ ដែលមន្ត្រី​ក្រសួង​ការងារ​រង់ចាំ​ទទួល​ទូរ​សព្ទ​បង​ប្អូន​គ្រប់​គ្នា ដើម្បីផ្តល់នូវឱកាសការងារដ៏សម្បូរបែប ជាមួយនឹង​អត្ថ​ប្រយោជន៍​ជា​ច្រើន​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm