លោក Zelenskyy៖ មន្ត្រីរុស្ស៊ីគួរតែបញ្ចប់សង្គ្រាម ឬក៏ត្រូវស្វែងរក «ទីជម្រកការពារគ្រាប់បែក»

2025/09/26 10:55:50 pm        62

សារព័ត៌មាន Axios កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា វិមានក្រឹមឡាំង នឹងក្លាយជាគោលដៅ ហើយមន្ត្រីរុស្ស៊ី គួរតែពិនិត្យមើលកន្លែងជ្រកការពារពីការទម្លាក់គ្រាប់បែក ប្រសិនបើទីក្រុងមូស្គូ មិនបញ្ឈប់ការលុកលុយប្រទេសរបស់ខ្លួននោះទេ។

លោក Zelenskyy បានប្រាប់សារព័ត៌មាន Axios ក្នុងបទសម្ភាសន៍មួយថា៖ «ពួកគេត្រូវតែដឹងថា កន្លែងជ្រកការពារការទម្លាក់គ្រាប់បែករបស់ពួកគេនៅទីណា។ ពួកគេត្រូវការទីកន្លែងនោះ។ ប្រសិនបើពួកគេនឹងមិនបញ្ឈប់សង្រ្គាមទេ ពួកគេនឹងត្រូវការវាក្នុងករណីណាក៏ដោយ»។

ឆ្លើយតបនឹងការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងរដ្ឋាភិបាលស្តាំនិយមរបស់លោក ជុំវិញការផ្អាកការបោះឆ្នោតដោយគ្មានកំណត់ ក្នុងសម័យសង្រ្គាម នៅអ៊ុយក្រែន លោក Zelenskyy ក៏បានប្រាប់សារព័ត៌មាន Axios ដែរថា លោកនឹងមិនស្វែងរកការបន្តកាន់អំណាចទៀតឡើយ នៅពេលដែលសន្តិភាពកើតមាន។ លោកបានបញ្ជាក់ថា៖ «គោលដៅរបស់ខ្ញុំ គឺដើម្បីបញ្ចប់សង្រ្គាម មិនមែនដើម្បីបន្តឈរឈ្មោះស្វែងរកតំណែងនោះទេ»។

រុស្ស៊ីបានកាន់កាប់ប្រហែល ២០ភាគរយនៃដែនដីរបស់អ៊ុយក្រែន ហើយបានទម្លាក់គ្រាប់បែក និងបាញ់មីស៊ីល លើទីតាំងស៊ីវិល និងយោធា នៅទូទាំងប្រទេសនេះ ចាប់តាំងបើកការឈ្លានពានទ្រង់ទ្រាយធំ ក្នុងឆ្នាំ២០២២។ តែយ៉ាងណាក្ដី កងកម្លាំងរុស្ស៊ីទើបបានវាយប្រហារអគាររដ្ឋាភិបាលអ៊ុយក្រែន ក្នុងរដ្ឋធានីគីវ ជាលើកដំបូង នៅខែកញ្ញានេះ។

លោក Zelenskyy បានសង្កត់ធ្ងន់ថា៖ «អ៊ុយក្រែននឹងមិនកំណត់គោលដៅជនស៊ីវិលនៅរុស្ស៊ីឡើយ ពីព្រោះយើងមិនមែនជាភេរវករ»។ តែលោកបានបញ្ជាក់ថា អ៊ុយក្រែនរំពឹងថា នឹងទទួលបានអាវុធដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ដែលលោកមិនបញ្ចេញឈ្មោះ ដើម្បីគំរាមកំហែងការវាយប្រហារចូលយ៉ាងជ្រៅទៅក្នុងដែនដីរុស្ស៊ី៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm