ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំរបបសឹកមីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង(Min Aung Hlaing) បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា។

មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា និងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ដូចជាអគ្គិសនី ជាដើម។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មេដឹកនាំសហភាពមីយ៉ាន់ម៉ា បាននិយាយថា រដ្ឋបាលរបស់លោកគាំទ្រដល់សិទ្ធិស្វ័យការពាររបស់រុស្ស៊ី ប៉ុន្តែពុំបានបញ្ជាក់ច្បាស់អំពីបញ្ហាណាមួយឡើយ។
លោក Aung Hlaing ស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីចូលរួមក្នុងវេទិកាសប្តាហ៍អាតូមិកពិភពលោកនៅក្នុងទីក្រុងមូស្គូ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងដំណើរការរហូតដល់ថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា។
