ផ្លូវជនបទជាច្រើនខ្សែនៅដំណាក់ទ្រយឹងក្នុងស្រុកភ្នំក្រវ៉ាញ បានកំពុងលើកកម្ពស់ការរស់នៅរបស់ប្រជាជន

2025/09/27 12:53:04 am        343

ពោធិ៍សាត់ ៖ សមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប លើការងារស្ថាបនាផ្លូវ និងថែទាំរហូតដល់បញ្ចប់សុពលភាព ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ដោយផ្លូវទាំងនោះបានរក្សានូវគុណភាពល្អប្រសើរ សម្រាប់ធ្វើដំណើរ ឆ្លើយតបការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជនរាប់ពាន់គ្រួសារនៅតំបន់នោះ។

​ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញការងារស្ថាបនា ការស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬផ្លូវបេតុងនៅទូទាំងប្រទេស ព្រោះផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវនៅក្នុងមូលដ្ឋាននេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ, ផ្លូវត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសរសៃឈាមនៃសេដ្ឋកិច្ច។

ឯកឧត្តម បន្តថា ទាក់ទិនការអភិវឌ្ឍន៍ជនបទនេះ នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន និងជឿនលឿនដូចជា មានផ្លូវ ទឹក ភ្លើង មណ្ឌលសុខភាព និងសាលារៀនជាដើម ជាក់ស្តែងការអភិវឌ្ឍក្នុងតំបន់ដីសម្បទានសង្គមកិច្ច នៅដំណាក់ទ្រយឹងខាងលើ ហេដ្ឋារចនាម្ព័ន្ធជាច្រើនបានកំពុងគ្រប់ដណ្តប់ ឆ្លើយតបនិងការស់នៅរបស់ប្រជាជន ជាពិសេសអតីតយុទ្ធជនរាប់ពាន់គ្រួសារ ដែល កំពុងរស់នៅក្នុងមជ្ឈមណ្ឌលដីសម្បទានសង្គមកិច្ចមានជីវភាពកាន់តែប្រសើរ។

ជុំវិញការងារស្ថាបនាផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ដែលបានខិតខំ ប្រឹងប្រែងលើការងារស្ថាបនាផ្លូវចំនួន ១ខ្សែ ប្រវែង ៤ ០០០ម៉ែត្រ ដោយបានបញ្ចប់ការងារសាងសង់ ១០០ភាគរយ និងផ្លូវ​១ខ្សែទៀត ប្រវែង ១០ ២០០ម៉ែត្រ ត្រូវបានថែទាំ និងបញ្ចប់សុពលភាព ប្រកបដោយគុណភាពខ្ពស់ ក្នុងនោះ ឯកឧត្តម ក៏បាន លើកឡើងពីគុណបំណាច់របស់រដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី, សម្តេចទាំងទ្វេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញការអភិឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ក្នុងនោះសម្រាប់ផ្លូវជនបទ ដែលស្ថិតនៅក្រោមក្របខណ្ឌរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ និងការកាត់បន្ថយគម្លាតតំបន់ជនបទនិងទីក្រុងជាដើម៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm