វិមានក្រឹមឡាំង និយាយនៅថ្ងៃសុក្រនេះថា ខ្លួនមិនចង់ជជែកពីសេចក្តីរាយការណ៍របស់កាសែត Bloomberg ថា ក្រុមមន្រ្តីការទូតអឺរ៉ុប បានព្រមានទីក្រុងមូស្គូដោយឯកជនថា អង្គការណាតូត្រៀមខ្លួនរួចរាល់ក្នុងការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ីណាមួយដែលបំពានដែនអាកាសអឺរ៉ុប ។

កាសែត Bloomberg រាយការណ៍ដោយលើកសម្តីមន្រ្តីនៅស្និតជាមួយការបញ្ហានេះថា ប្រេសិតពិសេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានធ្វើការព្រមានបែបនេះ ក្នុងជំនួបនៅទីក្រុងមូស្គូ ។
នៅពេលសួរថាតើរុស្ស៊ីនឹងឆ្លើយតបបែបណា បើសិនជាអង្គការណាតូ បាញ់ទម្លាក់យន្តហោះរុស្ស៊ី អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ដូចអ្នកដឹងស្រាប់ហើយថា លោកសូម្បីតែចង់ កុំមិនចង់ជជែកពីរឿងនេះដែរ វាគឺជាសេចក្តីថ្លែងការណ៍គ្មានទំនួលខុសត្រូវមួយ ។
លោកបន្តថា វាគ្មានទំនួលខុសត្រូវទាល់តែសោះ ពីព្រោះថា ការចោទប្រកាន់ប្រឆាំងរុស្ស៊ីថា យន្តហោះយោធារបស់ពួកគេបំពានដែនអាកាសនរណាម្នាក់ ហើយហោះចូលមេឃរបស់នរណាម្នាក់ គឺគ្មានមូលដ្ឋានទាល់តែសោះ ។ គ្មានភស្តុតាងបញ្ជាក់ ត្រូវបានបង្ហាញនោះទេ ។
អង្គការណាតូ និយាយថា យន្តហោះចម្បាំងរុស្ស៊ី បានបំពានដែនអាកាសអេស្តូនី កាលពីសប្តាហ៍មុន ៕
