នគរបាលជាតិកម្ពុជា សោកស្តាយចំពោះការលើកឡើងរបស់សារព័ត៌មានថៃ The Standard ដែលមិនស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥

2025/09/27 04:05:57 am        293

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ សារព័ត៌មានថៃ The Standard បានផ្សព្វផ្សាយពីសកម្មភាព នគរបាលភូមិន្ទថៃ ដឹកនាំដោយលោក Thatchai Pitaneelaboot រួមទាំងនគរបាលអន្តរជាតិជាច្រើនប្រទេស បានចុះទៅសង្កេតមើលកន្លែងធ្វើប្រតិបត្តិការរបស់ក្រុមឆបោកតាមអនឡាញ តាមបណ្តោយព្រំដែនច័ន្ទថាក់បុរី-ប៉ៃលិន ព្រមទាំងបានដកស្រង់សំដីរបស់លោក Thatchai Pitaneelaboot ថា “លោកបានបញ្ជូនព័ត៌មានជាក់លាក់អំពីទីតាំងក្រុមឆបោកតាមអនឡាញទាំងនោះ ទៅកាន់កម្ពុជារួចហើយ នឹងសង្ឃឹមថាភាគីកម្ពុជា នាំយកផែនការប្រតិបត្តិការ ( Action Plan ) មកចូលរួមកិច្ចប្រជុំបន្តទៀត នៅក្នុងចុងខែកញ្ញានេះ”។

នគរបាលជាតិកម្ពុជាមានការសោកស្តាយចំពោះលើកឡើងរបស់លោក ឧត្តមសេនីយ៍ Thatchai Pitaneelaboot ដែលបានចុះផ្សាយដោយ សារព័ត៌មានថៃ The Standard បែបនេះដែលមិនស្របតាមស្មារតីនៃកិច្ចប្រជុំលើកទី១ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាបានទទួលនូវព័ត៌មានចារកម្ម ក្នុងកម្រិតជាព័ត៌មានបឋមដែលមានត្រឹមតែរូបភាពទីតាំង និងទិន្នន័យកំណត់ទីតាំងរបស់ប្រព័ន្ធ Google map ដែលមហាជនទូទៅអាចរកបានជាសាធារណៈ។ 

ទោះយ៉ាងណា ជំនាញរបស់នគរបាលជាតិកម្ពុជា បានកំណត់គោលដៅជាអាទិភាពមួយចំនួនដើម្បីស៊ើបបញ្ជាក់ ព្រមទាំងបានភ្ជាប់ទំនាក់ទំនងទៅលោក ឧត្តមសេនីយ៍ Thatchai Pitaneelaboot ចំនួន ០២លើក ចាប់តាំងពីមានជំនួបលើកទី១ នៅខេត្តស្រះកែវ រួចមក ក្នុងគោលបំណងស្នើសុំដល់ភាគីថៃ ផ្តល់បន្ថែមនូវព័ត៌មាន និងភស្តុតាងចាំបាច់មួយចំនួនដើម្បីនគរបាលជាតិកម្ពុជា អាចរៀបចំប្រតិបត្តិការមួយស្របតាមនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ប៉ុន្តែគិតមកដល់ពេលនេះ កម្ពុជានៅមិនទាន់បានទទួលការឆ្លើយតបតាមសំណូមពរនៅឡើយ ពោលគឺបានត្រឹមការបញ្ជាក់ថា “នឹងប្រគល់ជូន”។

ផ្អែកតាមស្មារតីនៃកិច្ចប្រជុំលើកទី១ ភាគីទាំងពីរបានឯកភាពគ្នាកំណត់យកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ជាថ្ងៃជួបប្រជុំលើកទី២ ដើម្បីពិនិត្យលើសេចក្តីព្រាងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមទាំងការឆបោកតាមតាមប្រព័ន្ធបច្ចេកវិទ្យា និងជួញដូរមនុស្ស។ កម្ពុជាបានត្រៀមរួចរាល់សម្រាប់កិច្ចលើកទី២ ប៉ុន្តែភាគីថៃបានស្នើសុំលើកពេលដោយជូនដំណឹងដោយផ្ទាល់តាមរយៈអនុព័ន្ធនគរបាលភូមិន្ទថៃ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ និងបានជូនដំណឹងផ្លូវការនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០នាទី។

ទោះយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែប្តេជ្ញាខ្ពស់ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ សមត្ថកិច្ចកម្ពុជា នឹងចុះបង្ក្រាបគោលដៅដែលមានការស៊ើបបញ្ជាក់ ឬតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីបរទេស ដែលព័ត៌មាន និងតម្រុយគ្រប់គ្រាន់។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm