អាមេរិក​បារម្ភ​ថា ​កូរ៉េខាងជើង​អាច​ត្រឡប់​ទៅ​រក​ការសាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ICBM និង​ជំរុញ​ឲ្យ​ចរចា​

2022/01/31 05:16:42 pm        612

​អាមេរិក៖ មន្ត្រី​ជាន់ខ្ពស់​មួយ​រូប​របស់​សហរដ្ឋ​អាមេរិកបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ថា​ ការ​បាញ់សាក​ល្បង​មី​ស៊ី​ល​កាន់​តែ​ច្រើន​របស់​កូរ៉េខាងជើង អាច​ត្រឡប់​ទៅ​រក​ការ​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទីក​ឡើងវិញ ខណៈ​កំពុង​ជំរុញ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ចូលរួម​ចរចា​ដោយ​ផ្ទាល់ដោយ​គ្មាន​បុរេ​លក្ខខ័ណ្ឌ​។​

​កូរ៉េខាងជើងបាន​បាញ់​សាកល្បង​មី​ស៊ី​ល​ដ៏​ធំ​បំផុត​របស់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ២០១៧​ កាលពី​ថ្ងៃអាទិត្យ ដែល​ធ្វើ​ឲ្យ​មានការ​សហ​សង្ស័យ​ថា ​ មី​ស៊ី​ល​ដែល​កំពុង​ហោះ​ឡើង​យ៉ាង​ខ្ពស់​ទៅលើ​អាកាស​គឺជា​មី​ស៊ី​ល​បាលី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម​។​ ​ប្រធានាធិបតី​កូរ៉េខាងត្បូងលោក Moon Jae-in បាន​និយាយ​ថា​ ការសាកល្បង​មី​ស៊ី​ល​ដ៏​ច្រើន​បំផុត​នាពេល​ថ្មីៗ​នេះ បានធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ភាព​តានតឹង​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ២០១៧​ នៅ​ពេល​ដែល​កូរ៉េ​ខា​ជើងបាន​សាកល្បង​នុយក្លេអ៊ែរ​ជាច្រើនលើក និង​បាន​បាញ់​មី​ស៊ី​ល​ដ៏​ធំ​បំផុត​របស់ខ្លួន​។ ​លោក​ថា ការបាញ់​ចុងក្រោយ​នេះបានធ្វើ​ឲ្យ​កូរ៉េខាងជើង​ខិត​ទៅ​កាន់តែ​ជិត​ ទៅរក​ការបាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​អន្តរទ្វីប​រយៈ​ចំងាយ​ឆ្ងាយ​បំផុត​របស់ខ្លួន ICBMs ដែល​បាន​ផ្អាក​ចាប់តាំងពី​ឆ្នាំ២០១៧ មក​។​

​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​លោក Joe Biden ក្រុង Washington បាន​ស្វែងរក​ការចរចា​ម្ដង​ហើយ​ម្ដងទៀតជាមួយ​កូរ៉េខាងជើង ប៉ុន្តែ​ប្រទេស​នេះ​បាន​ច្រានចោល​។ មេដឹកនាំ​កូរ៉េខាងជើងលោក Kim Jong Un បាន​ជួបចរចា​ចំនួន​ ៣​លើកជាមួយ​អតីត​ប្រធានាធិបតី មុន​លោក ​Biden គឺ​លោក Donald Trump យ៉ាងណា​ជំនួប​ទាំងនោះមិន​បាន​ឈានដល់​ការទាមទារ​របស់លោក Kim សម្រាប់​ការដក​ទណ្ឌកម្ម​ចេញពី​ក្រុង​ព្យុងយ៉ាង​នោះទេ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        1
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        44
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm