ការប្រើបច្ចេកវិទ្យា contactless ងាយស្រួលទូទាត់ប្រាក់ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ

2021/04/27 09:59:58 am        143

ភ្នំពេញ ៖ ម្ចាស់អាជីវកម្មខ្នាតតូច បានប្រើប្រាស់បច្ចេកវិទ្យា contactless ងាយស្រួលទូទាត់សាច់ប្រាក់ សម្រាប់អ្នកធ្វើអាជីវកម្មខ្នាតតូច ដើម្បីរក្សាអាជីវកម្មរបស់ពួកគេឱ្យអាចបន្តសកម្មភាពទៅមុខបាន គ្រាន់ប្រើប្រាស់ការទូទាត់តាមរយៈទូរស័ព្ទដៃ ឬប្រើបច្ចេកវិទ្យាយកកាតទៅប៉ះដើម្បីទូទាត់ប្រាក់ Tap to Phone សម្រាប់ការទូទាត់ការដឹកជញ្ជូនដល់គេហដ្ឋាន ( ប្រមាណ២០%)ក្នុងព្រឹត្តិការសហគមន៍ ២០កុម្ភៈ ។


អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា សម្រាប់ Visa យើងផ្តោតលើការគាំទ្រដល់អាជីវកម្មខ្នាតតូចធ្វើយ៉ាងណាឱ្យពួកគេអាចត្រឡប់មកប្រកបរបរអាជីវកម្មរបស់ខ្លួនឡើងវិញដោយជោគជ័យ ពីព្រោះថាពួកគេជាចលករសំខាន់ក្នុងការជម្រុញដល់ការស្តារឡើងវិញនៃកំណើនសេដ្ឋកិច្ច។ 


អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមថា យើងធ្វើការប្តេជ្ញាចិត្តថានឹង គាំទ្រដល់អាជីវកម្មខ្នាតតូចចំនួន១០លានកន្លែងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីមានការរីករាលដាលនៃជំងឺរាតត្បាតជំងឺកូវីដ-១៩ ហើយយើងក៏បានដាក់ចេញនូវយុទ្ធនាការ Practical Business Skills ដែលជាកម្មវិធីប្រមូលផ្ដុំ នូវមធ្យោបាយនិងដំណោះស្រាយសម្រាប់ការគ្រប់គ្រងអាជីវកម្ម ក៏ដូចជាការពង្រីកអាជីវកម្មខ្នាតតូច ដើម្បីជួយពួកគេឱ្យមានការរីកលូតលាស់នៅក្នុងវិស័យសេដ្ឋកិច្ចឌីជីថ ។


ក្រុមហ៊ុន Visa ប្តេជ្ញាចិត្តនឹងបន្តធ្វើការជាមួយអាជីវកម្មខ្នាតតូច ក្នុងការផ្សារភ្ជាប់ពួកគេទៅនឹងបណ្តាញសកលរបស់ Visa ព្រមទាំងបន្តជួយគាំទ្រពួកគេ បន្ថែមពីលើតួនាទីជាប្រតិបត្តិករទូទាត់ ដើម្បីធានាថាពួកគេអាចជោគជ័យនៅក្នុងកំណើនសេដ្ឋកិច្ចឌីជីថល ក្នុងបរិបទកូវីដ-១៩ ។


សូមបញ្ជាក់ថា ៖ សន្ទុះនៃការអភិវឌ្ឍអាជីវកម្មឲ្យទៅជាពាណិជ្ជកម្មឌីជីថល ធ្វើឲ្យអតិថិជនជាច្រើន មិនថាជាអ្នកជំនាន់ថ្មី ឬជំនាន់ចាស់នោះទេ បានងាកមកជ្រើសរើសវិធីសាស្រ្តថ្មីៗក្នុងការទិញទំនិញតាមពាណិជ្ជកម្មអេឡិចត្រូនិច eCommerce ការទូទាត់ដោយមិនមានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ដូចជាប្រើ  បច្ចេកវិទ្យា contactless និងវិធីសាស្រ្តផ្សេងៗទៀត សម្រាប់តម្រូវការប្រចាំថ្ងៃក្នុងការទិញម្ហូបអាហារ និងគ្រឿងទេសជាដើម។

អត្តបទ ៖ គង់ រ៉េន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm