រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម ជំរុញឲ្យបញ្ចប់សង្គ្រាមហ្កាហ្សា អំឡុងជំនួបជាមួយលោក Netanyahu នៅទីក្រុងញូវយ៉ក

2025/09/27 09:32:18 pm        187


ទីភ្នាក់ងារសារព័ត៌មានរដ្ឋ WAM របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ឬអារ៉ាប់រួម នាថ្ងៃសៅរ៍ (ទី២៧ ខែកញ្ញា) នេះ បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប់រួម លោក Sheikh Abdullah bin Zayed បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់ ក្នុងការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

នេះគឺជាជំនួបលើកដំបូងរបស់លោក Netanyahu ជាមួយមន្ត្រីជាន់ខ្ពស់អារ៉ាប់ ចាប់តាំងពីមានការវាយប្រហារកាលពីថ្ងៃទី៩ ខែកញ្ញា ពីសំណាក់អ៊ីស្រាអែលទៅលើមេដឹកនាំក្រុមហាម៉ាស ក្នុងប្រទេសកាតា ដែលអារ៉ាប់រួមបានថ្កោលទោស និងតវ៉ាដោយការកោះអញ្ជើញឯកអគ្គរដ្ឋទូតរងរបស់អ៊ីស្រាអែល។

សារព័ត៌មាន WAM បានឲ្យដឹងថា លោក Sheikh Abdullah បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់អារ៉ាប់រួម ក្នុងការគាំទ្ររាល់គំនិតផ្តួចផ្តើមដែលមានបំណងសម្រេចបាននូវសន្តិភាពគ្រប់ជ្រុងជ្រោយដោយផ្អែកលើដំណោះស្រាយរដ្ឋ២ ជាវិធីមួយដែលបំពេញសេចក្តីប្រាថ្នាទាំងរបស់ប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល។

គូរបញ្ជាក់ថា នៅដើមខែកញ្ញានេះ អារ៉ាប់រួមបានព្រមានអ៊ីស្រាអែលថា ការបញ្ចូលជាដែនដីឧបសម្ព័ន្ធនូវតំបន់កាន់កាប់ West Bank នឹងបង្កើតបានជា «បន្ទាត់ក្រហម» សម្រាប់ទីក្រុង Abu Dhabi ដែលនឹងធ្វើឲ្យខូចដល់ស្មារតីនៃកិច្ចព្រមព្រៀង Abraham ឆ្នាំ២០២០ ជាកតិកាសញ្ញាដែលបានធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនង រវាងអារ៉ាប់រួម និងអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm