នូវែលសេឡង់ បញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីននោះទេ នៅពេលនេះ

2025/09/27 09:34:08 pm        139


នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បាននិយាយថា ប្រទេសរបស់លោក នឹងមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅពេលនេះទេ ប៉ុន្តែនៅតែប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយរដ្ឋ២។

ក្នុងសន្ទរកថារបស់លោក នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) លោក Peters បាននិយាយថា៖ «ដោយសង្រ្គាមនៅតែបន្តមាន ក្រុមហាម៉ាសនៅតែជារដ្ឋបាលជាក់ស្ដែងរបស់តំបន់ហ្កាហ្សា ហើយគ្មានភាពច្បាស់លាស់ អំពីជំហានបន្ទាប់ ចម្ងល់ជាច្រើនណាស់នៅតែមានដដែល ជុំវិញអនាគតរដ្ឋប៉ាឡេស្ទីន ដូច្នេះ វាមិនមែនជាការឆ្លាតវៃនោះឡើយ ដែលនូវែលសេឡង់ត្រូវប្រកាសការទទួលស្គាល់នៅពេលនេះ»។

ជាមួយគ្នានេះ លោក Peters បានបន្ថែមថា៖ «យើងក៏មានក្ដីបារម្ភផងដែរ ដែលថា ការផ្តោតទៅលើការទទួលស្គាល់ ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អាចធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចប្រឹងប្រែង ដើម្បីទទួលបានបទឈប់បាញ់ ដោយរុញឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលទៅក្នុងជំហរមិនព្រមចរចាបន្ថែមទៀត»។

គួរបញ្ជាក់ថា ជំហររបស់នូវែលសេឡង់ គឺផ្ទុយនឹងជំហានរបស់ដៃគូប្រពៃណីរបស់ខ្លួន គឺអូស្ត្រាលី កាណាដា និងអង់គ្លេស ដែលសុទ្ធតែបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក។ ចំណាត់ការនេះបានធ្វើឲ្យពួកគេស្របជាមួយនឹងប្រទេសជាង ១៤០ផ្សេងទៀតដែលគាំទ្រសេចក្តីប្រាថ្នារបស់ប៉ាឡេស្ទីន ក្នុងការបង្កើតមាតុភូមិឯករាជ្យមួយចេញពីដែនដីត្រូវបានកាន់កាប់៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm