មន្ត្រីទីក្រុងសេអ៊ូល បង្ហើបពីការមានកិច្ចប្រជុំ រវាងអាមេរិក និងកូរ៉េខាងជើង នៅឆ្នាំនេះ

2025/09/27 10:26:46 pm        107


បើយោងតាមមន្ត្រីក្រសួងការបរទេសទីក្រុងសេអ៊ូល បានឲ្យដឹងថា កិច្ចប្រជុំ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នៅខាងក្រៅកិច្ចប្រជុំកំពូល APEC នាឆ្នាំនេះ នៅក្នុងប្រទេសកូរ៉េខាងត្បូង «មិនអាចត្រូវបានច្រានចោល» ឡើយ។

ទំនាក់ទំនង រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន បានស្ថិតក្នុងភាពអាប់អួខ្លាំង ចាប់តាំងពីជំនួបកំពូលដ៏លេចធ្លោ រវាងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un និងលោកប្រធានាធិបតី Donald Trump ក្នុងឆ្នាំ២០១៩ បានដួលរលំ ពាក់ព័ន្ធនឹងការបន្ធូរបន្ថយទណ្ឌកម្ម និងសម្បទាននុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ចាប់តាំងពីពេលនោះមក កូរ៉េខាងជើងបានប្រកាសម្តងហើយម្តងទៀតថា ខ្លួនជារដ្ឋនុយក្លេអ៊ែរ «មិនអាចកែប្រែវិញបាន» ឡើយ ទោះបីជាថ្មីៗនេះ លោក Kim បានបង្ហាញពីឆន្ទៈក្នុងការបើកកិច្ចសន្ទនាឡើងវិញជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

កាលពីថ្ងៃសុក្រ (ទី២៦ ខែកញ្ញា) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មន្ត្រីជាន់ខ្ពស់ពីក្រសួងការបរទេសកូរ៉េខាងត្បូង បានបង្ហើបឲ្យដឹងថា កិច្ចពិភាក្សាបែបនេះ អាចកើតឡើងនៅខាងក្រៅវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលគ្រោងចាប់ផ្តើមនៅចុងខែតុលា។ នៅពេលត្រូវបានសួរ អំពីកិច្ចប្រជុំនាពេលអនាគត មន្ត្រីរូបនេះបានតបថា៖ «យើងមិនអាចបដិសេធនូវលទ្ធភាពបែបនេះឡើយ»។

លោក Trump ត្រូវបានគេរំពឹងថា នឹងចូលរួមវេទិកានេះដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Gyeongju របស់កូរ៉េខាងត្បូង។ តែយ៉ាងណាក្ដី មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនោះ មិនបានផ្តល់ព័ត៌មានលម្អិតថា តើការចរចា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងកើតឡើងនៅទីណា ឬទម្រង់អ្វីដែលភាគីទាំង២ នឹងធ្វើការភិភាក្សានោះទេ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm