អាមេរិកប្រាប់ឥណ្ឌាថា ការទប់ស្កាត់ប្រេងរុស្ស៊ី គឺជាគន្លឹះ សម្រាប់ដំណើរការកិច្ចព្រមព្រៀងពាណិជ្ជកម្ម

2025/09/27 06:11:43 pm        78

ក្រុមអ្នកចរចាពាណិជ្ជកម្មអាមេរិក បានប្រាប់សមភាគីឥណ្ឌារបស់ពួកគេថា ការទប់ស្កាត់ការទិញប្រេងពីរុស្ស៊ី មានសារៈសំខាន់ណាស់ ក្នុងការកាត់បន្ថយអត្រាពន្ធលើឥណ្ឌា និងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នេះបើតាមបុគ្គល ២រូបដែលដឹងពីកិច្ចពិភាក្សានេះ បានប្រាប់សារព័ត៌មានរ៉យទ័រ។

បើទោះបីជាការចរចាពាណិជ្ជកម្មកំពុងស្ថិតនៅលើផ្លូវវិជ្ជមានក៏ដោយ ក៏មន្ត្រីអាមេរិកម្នាក់ បាននិយាយថា ការងារបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីធានាថា ឥណ្ឌាដោះស្រាយកង្វល់របស់សហរដ្ឋអាមេរិក ជុំវិញសិទ្ធិចូលទៅកាន់ទីផ្សារ ឱនភាពពាណិជ្ជកម្ម និងការទិញប្រេងពីរុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្យាយាមដាក់សម្ពាធលើឥណ្ឌា សហភាពអឺរ៉ុប និងសមាជិកនៃអង្គការណាតូ (NATO) ដើម្បីទប់ស្កាត់ការទិញប្រេងពីរុស្ស៊ី ដែលជាមធ្យោបាយកាត់បន្ថយប្រាក់ចំណូលរបស់ទីក្រុងមូស្គូ និងពន្លឿនដំណើរការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

រដ្ឋបាលរបស់លោក Trump បានបង្ហាញឆន្ទៈក្នុងការប្រើប្រាស់ឥទ្ធិពលធំបំផុត ដើម្បីពន្លឿនគោលដៅគោលនយោបាយរបស់ខ្លួន ដូចដែលបានបង្ហាញដោយភ្ជាប់វាទៅនឹងការចរចាពាណិជ្ជកម្មជាមួយឥណ្ឌា ដែលទាមទារឲ្យប្រទេសនេះទប់ស្កាត់ការទិញប្រេងពីរុស្ស៊ី។ លោក Trump បានបង្ហាញការខកចិត្តខ្លាំងឡើងៗ ចំពោះវឌ្ឍនភាពយឺតយ៉ាវឆ្ពោះទៅរកការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ជាជម្លោះដែលលោកបានសន្យាថា នឹងដោះស្រាយតាំងពីថ្ងៃដំបូងពេលលោកចូលកាន់តំណែង។

សហរដ្ឋអាមេរិកបានដាក់ពន្ធបន្ថែម ២៥ភាគរយលើការនាំចូលពីឥណ្ឌា ដើម្បីដាក់សម្ពាធឲ្យទីក្រុងញូវដេលីបញ្ឈប់ការទិញប្រេងឆៅពីរុស្ស៊ី ដែលលក់បញ្ចុះតម្លៃ ដោយនាំឲ្យពន្ធទណ្ឌកម្មសរុបលើទំនិញឥណ្ឌាឡើងដល់ ៥០ភាគរយ និងប៉ះពាល់ដល់ការចរចាពាណិជ្ជកម្ម រវាងប្រទេសប្រជាធិបតេយ្យទាំង២៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am