ទាហាន​អ៊ុយ​ក្រែ​ន​ជឿថា ​រុស្ស៊ី​កំពុង​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ​ដើម្បី​វាយប្រហារ​

2022/01/31 06:42:04 pm        2.0 K

​​អ៊ុយ​ក្រែ​ន៖ ទាហាន​អ៊ុយ​ក្រែ​ន​នៅ​ជួរមុខ​ក្នុង​តំបន់ Luhansk បាន​ប្រាប់​សារព័ត៌មាន​ AP​ ថា ពួកគេ​ជឿថា​ ប្រទេស​រុស្ស៊ី​កំពុង​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ​ ដើម្បី​វាយប្រហារ​។

​លោក Zakhar Leshchyshyn​ ជា​ទាហាន​អ៊ុយ​ក្រែ​នដែល​កំពុង​បំពេញ​តួនាទី​ នៅ​ជិត​ខ្សែត្រៀម​ជួរមុខ​ទប់ទល់​នឹង​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​គាំទ្រ​រុស្ស៊ីបាន​និយាយថា​ មូលហេតុ​មួយ​ក្នុងចំណោម​ជាច្រើនពី​មូល​ហេតុដែល​លោកប្រធានាធិបតី​រុស្ស៊ី Vladimir Putin មិនទាន់​ធ្វើ​សកម្មភាព​គឺដោយសារតែ​ស្ថានភាព​អាកាសធាតុ​នាពេល​ថ្មីៗ​នេះ​។ ​វា​មានការ​លំបាក​សម្រាប់​ការធ្វើ​ដំ់ណើរ​​របស់​រថ​យន្ត និង​ថ្មើរជើង​។​ ​ម្យ៉ាងវិញទៀត តាម​គំនិត​របស់​កងទ័ពនោះ​មិនមែនជា​ពេលវេលា​សមស្រប ​សម្រាប់​ការវាយប្រហារនោះទេ​។​ ទាហាន​ម្នាក់ទៀតគឺ​លោក Nazar, បាន​​និយាយថា សកម្មភាព​បង្កហេតុ​នានា​ពី​ភាគី​ប្រទេស​រុស្ស៊ីគឺជា​ការពិត ពិសេស​អំឡុង​រដូវរ​ងា​។​

​ប្រទេស​រុស្ស៊ី​បាន​និយាយថា ខ្លួន​គ្មាន​បំណង​ឈ្លា​ន​ពាន​ឡើយ ប៉ុន្តែ​ប្រទេស​លោកខាងលិច​ភាគច្រើន​បាន​ជឿថា​ រុស្សី​អាច​នឹង​វាយប្រហារ​លើ​អ៊ុយ​ក្រេ​ន​។ ​ចំណែក​សមាជិក​ចលនា​ស្ដាំនិយម​របស់​អ៊ុយ​ក្រែ​នដែលមាន​ឈ្មោះថា Azov បាន​ចូលរួម​ជាមួយ​ឆ្មាំ​ជាតិធ្វើការ​ហ្វឹកហាត់សម្រាប់​ក្រុម​អ្នកស្ម័គ្រចិត្ត នៅក្នុង​ទីក្រុង​គៀវ​កាលពី​ថ្ងៃអាទិត្យដើម្បីបង្រៀន​ពួកគេ​ឲ្យ​ចេះ​កាន់​អាវុធ និង​ចេះ​ការពារ​ខ្លួនក្នុងករណី​មានការ​វាយប្រហារ​ពី​រុស្ស៊ី​។ ការហ្វឹកហាត់​ដែលមាន​ឈ្មោះ​ថា កុំ​ស្លន់ស្លោ និងត្រៀមខ្លួន ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​ជាយក្រុង​គៀវ ជាទី​ដែលមានអ្នកស្ម័គ្រចិត្ត​រាប់រយ​នាក់​បាន​ចូលរួម​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm