មនុស្សយ៉ាងហោចណាស់ ៣៦ នាក់បានស្លាប់ រួមទាំងកុមារ៨នាក់ និងជាង ៤០ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការប្រជ្រៀតជាន់គ្នាមួយបានកើតឡើងអំឡុងពេលការជួបជុំខាងនយោបាយដែលធ្វើឡើងដោយតារាសម្តែងរូប។
ពួកគេនិយាយថា ការជួបជុំនេះធ្វើឡើងដោយតារាតាសម្ដែង Tamil Naduដ៏ល្បីល្បាញគឺលោក Vijay ដែលធ្វើយុទ្ធនាការមុនការបោះឆ្នោតរដ្ឋនេះ នៅឆ្នាំក្រោយ។
ក្នុងអំឡុងការប្រមូលផ្តុំនេះ វីដេអូបង្ហាញថា លោក Vijay បានបោះដបទឹកពីលើរថយន្តទៅកាន់ក្រុមអ្នកគាំទ្រដែលដួលសន្លប់ ហើយអំពាវនាវឱ្យនគរបាលជួយ នៅពេលដែលហ្វូងមនុស្សមិនអាចគ្រប់គ្រងបាន។
យោងតាមរបាយការណ៍ពីសារព័ត៌មាន AP, Reuters និង The New York Times លោក Ma Subramanian រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់នៅពេលពួកគេមកដល់មន្ទីរពេទ្យក្នុងស្រុក។
លោកបានបន្ថែមថា អ្នកស្លាប់រួមមានកុមារ ៨ នាក់ ហើយថាចំនួនអ្នកស្លាប់សរុបទំនងជាកើនឡើងជាមួយគ្នានោះ មនុស្ស៤៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក ។
ការប្រមូលផ្តុំនេះត្រូវបានរៀបចំឡើងដោយលោក Vijay ដែលជាតារាសម្តែងជោគជ័យបំផុតមួយរូបក្នុងចំណោមតារាសម្ដែងជោគជ័យជាច្រើនរបស់រដ្ឋ Tamil Nadu ។ លោកVijay វ័យ ៥១ ឆ្នាំបានបង្កើតគណបក្សនយោបាយថ្មីមួយនៅឆ្នាំ២០២៤ មានឈ្មោះថា Tamilaga Vettri Kazhagam បន្ទាប់ពីបានចេញផ្សាយខ្សែភាពយន្តចុងក្រោយរបស់លោកមានចំណងជើងថា The Greatest of All Time ក្នុងឆ្នាំដដែលនោះ៕