កម្ពុជា ផ្ដល់ទស្សនទាន ៥ចំណុច ក្នុងការកែទម្រង់ UN ឱ្យកាន់តែមានប្រសិទ្ធភាព

2025/09/28 07:09:57 pm        614

ភ្នំពេញ ៖ នៅក្នុងឱកាសសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ UN មូលបទ «រួមគ្នា ដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កម្ពុជាបានផ្ដល់ ទស្សនទាន ៥ចំណុច ចាំបាច់ត្រូវតែមានការកែទម្រង់អង្គការនេះ ដើម្បីលើកស្ទួយនូវចក្ខុវិស័យរបស់ស្ថាបនិកអង្គការសហប្រជាជាតិ និងឆ្លើយតបចំពោះស្ថានការណ៍ជាក់ស្តែងនាពេលបច្ចុប្បន្ន។

ក្នុងសម័យប្រជុំខាងលើ នាថ្ងៃទី២៧ ខែកញ្ញា នេះ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បន្ថែមថា កម្ពុជាគាំទ្រកំណែទម្រង់ដែល មានលក្ខណៈជាក់ស្តែង និងតាមដំណាក់កាលបន្តបន្ទាប់ សំដៅជួយពង្រឹងប្រសិទ្ធភាព តែមិនធ្វើឱ្យប៉ះពាល់ ដល់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិឡើយ។ កម្ពុជាយល់ថាអាទិភាពសំខាន់ ៥ចំណុចរួមមាន៖

- ការពង្រឹងអំណាចនៃយន្តការការទូតដើម្បីបញ្ចៀសជម្លោះ និងសម្រុះសម្រួល ដោយផ្តល់ឧបករណ៍ បន្ថែមដល់អង្គការសហប្រជាជាតិ សម្រាប់ដោះស្រាយវិបត្តិឲ្យបានមុនពេលផ្ទុះឡើង។

- ការពង្រឹងមហាសន្និបាតអ.ស.ប. ដែលជាស្ថាប័នមានលក្ខណៈតំណាងបំផុត ដោយត្រូវធ្វើយ៉ាង ណាឱ្យសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត មានសមត្ថភាពខ្លាំងជាងមុនក្នុងការត្រួតពិនិត្យ តាមដានលើការអនុវត្ត និងមានទម្ងន់ផ្នែកសីលធម៌ខ្លាំងជាមុន។

- ការបង្កើនចំនួនអាសនៈសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីឆ្លុះបញ្ចាំងឲ្យកាន់តែ ប្រសើរជាងមុននូវស្ថានភាពពិភពលោកពហុប៉ូលនាពេលបច្ចុប្បន្ននេះ និងដើម្បីពង្រឹងនីត្យានុកូល ភាពនៃក្រុមប្រឹក្សាសន្តិសុខ។

- ពង្រឹងបេសកកម្មថែររក្សាសន្តិភាព និងបេសកកម្មឃ្លាំមើលតាមបន្ទាត់ព្រំដែន ជាពិសេសនៅតំបន់ ជម្លោះ ដើម្បីឱ្យរដ្ឋតូចៗទទួលបាននូវសិទ្ធិស្មើគ្នាក្នុងយន្តការសម្រុះសម្រួល និងការការពារ។

- វិធានការបំពេញបន្ថែមមួយចំនួនទៀត ដូចជា ការផ្តល់មូលនិធិ, បច្ចេកវិទ្យា និងការកែសម្រួលផ្នែក ច្បាប់ជាជំហានៗ នឹងអាចប្រែក្លាយគោលការណ៍កំណែទម្រង់ដ៏ធំទៅជាវឌ្ឍនភាពជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន លើកឡើងថា សម្រាប់ប្រទេសដូចជាកម្ពុជា អំណាចដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិ មិនមែនជាអំណាច បង្ខិតបង្ខំទេ ប៉ុន្តែជាអំណាចខាងសីលធម៌ ភាពស្របច្បាប់ និងអំណាចកោះប្រជុំ ដែលនឹងអាចជួយការពារ ប្រទេសតូចៗ និងរក្សាសន្តិភាពបាន។ ដើម្បីអបអរសាទរខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ យើងទាំងអស់គ្នាត្រូវគោរពចក្ខុវិស័យ របស់ស្ថាបនិកអង្គការអន្តរជាតិនេះ ដោយជ្រើសយកកិច្ចសហប្រតិបត្តិការជំនួសការប្រឈមមុខគ្នា ការសន្ទនាជំនួសការបែកបាក់ និងក្តីសង្ឃឹមជំនួសភាពអស់សង្ឃឹម។

ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា កម្ពុជាត្រៀមខ្លួនក្នុងការសម្រេច «ភាពប្រសើរឡើងជាមួយគ្នា» ដោយសហការជាមួយរដ្ឋសមាជិកទាំងអស់, ប្រព័ន្ធអង្គការសហប្រជាជាតិ និងដៃគូរបស់យើងនៅទូទាំងពិភពលោក ដើម្បីធានាថា ក្នុងអនាគត រាប់ទសវត្សរ៍ទៅមុខទៀតនឹងពោរពេញទៅដោយសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីថ្លៃថ្នូរ ដែលមិនអាចកាត់ថ្លៃបានសម្រាប់មនុស្សគ្រប់រូប៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm