ម្ចាស់ផ្ទះ​សៀមរាប​ដណ្ដើម​បាន​មេដាយ​ច្រើន​ជាង​គេ​ក្នុង​ការ​ប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា​

2022/01/31 11:58:59 am        139

​វាយ​សី៖ ក្លិប​កីឡា​វាយ​សី SBC នា​ខេត្តសៀមរាបបានឈ្នះ​មេដាយ​ច្រើនជាងគេ ក្នុងការ​ប្រកួត​កីឡា​វាយ​សី​ដណ្ដើម​ពានរង្វាន់ ៧​មករា ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជារយៈពេល ២​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅនៅ​ក្លិប​កីឡា​វាយ​សី​ខេត្តសៀមរាប។​

​ពិធី​បិទ​ការប្រកួត​ពានរង្វាន់​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករាលើក​ទី​២១ នេះបានធ្វើ​ឡើង​ក្រោម​វត្តមាន​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ឯកឧត្តម លី កុល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជារួមទាំង​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ជាច្រើន​ទៀត។​ ​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំនេះមាន​កីឡាករ​-​កីឡាការិនី ១៦៨​នាក់មកពី ១៨​សមាគម​/​ក្លិប​ចូលរួម ដែល​ធ្វើការ​ប្រកួត​លើ ៧​វិញ្ញាសា ជា​លទ្ធផល​ក្លិប​កីឡា​វាយ​សី SBC ខេត្តសៀមរាបដែលជា​ម្ចាស់ផ្ទះ​ដណ្ដើមបាន​មេដាយ​ច្រើនជាងគេ​សរុប ២៦​គ្រឿងរួមមាន​មេដាយមាស ៨, ប្រាក់ ៤ និង​សំរឹទ្ធ ១៤។​ ​ឯកឧត្តម លី កុសល បានបង្ហាញ​នូវ​ក្តី​មោទនភាពចំពោះ​សមិទ្ធផល​ថ្មី​មួយទៀត នៃ​ក្លិប​កីឡា​វាយ​សី SBC ដែល​បាន​បង្កើត​ទីលាន​ស្ដង់ដារ និង​បានទទួល​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករាលើក​ទី​២១ ដោយ​ជោគជ័យ ហើយ​លោក​រំពឹងថា វត្តមាន​ក្លិប​នេះនឹង​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​វាយ​សី ​ឲ្យ​កាន់តែ​រីកចម្រើន​ផង​ដែរ។

​ទន្ទឹម​ជាមួយគ្នា ឯកឧត្តម ទៀ សីហា បានធ្វើការ​វាយតម្លៃ​ខ្ពស់ចំពោះ​សាវតា នៃ​ការបង្កើតឡើង​នូវ​ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា ថា​គឺជា​ការរក្សា​ស្មារតី​នៃ​ការដឹងគុណ​មិនអាច​កាត់ថ្លៃ​បាន ចំពោះ​ប្រវត្តិសាស្ត្រ​នៃ​ការរស់នៅ​ឡើងវិញ​នៃ​ប្រជាជាតិ​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជ​សាស និង​ជា​ព្រឹត្តិការណ៍ដែល​បាន​នាំមក​នូវ​មិត្តភាព សាមគ្គីភាព និង​សុខភាព​ទៀតផង។​ ​សូម​រំឭកថា ការប្រកួត​កីឡា​វាយ​សី​ពានរង្វាន់ ៧​មករា​នេះបាន​បង្កើតឡើង​ដំបូង កាលពី​ឆ្នាំ​២០០១ ក្រោម​ការរៀបចំ​របស់​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ហើយ​បានកំណត់​ការប្រកួត​នេះជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ជាមួយ​ការប្ដូរ​វេន​រៀបចំ​ការប្រកួត​តាម​បណ្ដា​ខេត្ត​ជា​បន្ដបន្ទាប់ ជាក់ស្ដែង​ខេត្តដែល​នឹងត្រូវ​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះ បន្ទាប់ពី​ខេត្តសៀមរាបគឺ​ខេត្ត​ត្បូងឃ្មុំ ដែល​នឹងត្រូវ​រៀបចំ​ការប្រកួត​លើក​ទី​២២ នា​ឆ្នាំ​២០២៣ ខាងមុខ៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm