ទីក្រុង Kyiv ស្ថិតក្រោមការវាយប្រហារដោយយានដ្រូន និងមីស៊ីលយ៉ាងធ្ងន់ធ្ងរនៅព្រឹកថ្ងៃអាទិត្យនេះ ជាអ្វីដែលក្រុមអ្នកឃ្លាំមើលឯករាជ្យបាននិយាយថា គឺជាការវាយប្រហារដ៏ធំបំផុតមួយ ក្នុងចំណោមការវាយលុកធំបំផុតជាច្រើនរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែន និងតំបន់ជុំវិញចាប់តាំងពីសង្រ្គាមពេញបន្ទុកបានចាប់ផ្តើម។
រដ្ឋបាលយោធារបស់ទីក្រុង Kyiv បាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់បានរងរបួស។
អ្នកស្រុកមួយចំនួនបានភៀសខ្លួនទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដីដែលមានជម្រៅជ្រៅដើម្បីសុវត្ថិភាព។ តំបន់ជាច្រើននៅទូទាំងប្រទេស បានស្ថិតក្រោមការជូនដំណឹងអំពីការវាយឆ្មក់តាមអាកាស ខណៈប្រទេសជិតខាងប៉ូឡូញបានបិទដែនអាកាសនៅជិតទីក្រុងចំនួនពីរនៅភាគអាគ្នេយ៍របស់ខ្លួន ហើយកងកម្លាំងអាកាសរបស់ខ្លួនបានបញ្ចេញយន្តហោះជាការឆ្លើយតប។
ក្រោយមកកងកម្លាំងអាកាសរបស់អ៊ុយក្រែន បានចេញការព្រមាននៅម៉ោង៣និង៥២នាទីព្រឹក ដោយនិយាយថា រុស្ស៊ី បញ្ចេញយន្តហោះ Tu-95s ចេញពីមូលដ្ឋានទ័ពអាកាស Engels។
រុស្ស៊ី បានបើកការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់ធុនធ្ងន់លើអ៊ុយក្រែន ដោយដាក់គោលដៅលើរដ្ឋធានី Kyiv និងទីក្រុង Zaporizhzhia ទីក្រុង Khmelnytskyi Oblast និងទីក្រុង Sumy៕