សេវាកម្មតាមដានជើងហោះហើរ Flightradar24 បាននិយាយថា ប្រទេសប៉ូឡូញបានបិទដែនអាកាសនៅជិតទីក្រុងចំនួនពីរនៅភាគអាគ្នេយ៍របស់ខ្លួនគឺ Lublin និង ទីក្រុង Rzeszow រហូតដល់យ៉ាងហោចណាស់ម៉ោង៤ព្រឹក ម៉ោងសកល នៅថ្ងៃអាទិត្យ ២៨ ញ្ញា ដោយសារតែសកម្មភាពយោធាដែលមិនបានគ្រោងទុកទាក់ទងនឹងការធានាសន្តិសុខរដ្ឋ។
កងកម្លាំងប្រដាប់អាវុធប៉ូឡូញបាននិយាយថា ខ្លួនបានប្រើយន្តហោះដើម្បីធានាសន្តិសុខ ដែនអាកាសរបស់ខ្លួន បន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែន។
យោធាបាននិយាយនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា ពាក់ព័ន្ធនឹងសកម្មភាពរបស់សហព័ន្ធរុស្ស៊ីដែលវាយប្រហារលើទឹកដីអ៊ុយក្រែន យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងដែនអាកាសរបស់យើង ។
យោធាបានពិពណ៌នាអំពីសកម្មភាពនេះថាជាការបង្ការ និងមានគោលបំណងធានាសុវត្ថិភាពដែនអាកាស និងការការពារប្រជាពលរដ្ឋ។
ទិន្នន័យរបស់កងទ័ពអាកាសអ៊ុយក្រែន បានបង្ហាញថា ការជូនដំណឹងស្ដីពីការវាយឆ្មក់តាមអាកាសបានចូលជាធរមាននៅទូទាំងប្រទេស គិតត្រឹមម៉ោង ៣ព្រឹកម៉ោងសកល៕