មនុស្សរាប់ម៉ឺននាក់ចូលរួមការជួបជុំ សម្លឹងមើលដែនដីហ្កាហ្សា ក្នុងក្រុងប៊ែរឡាំង របស់អាល្លឺម៉ង់

2025/09/28 10:03:18 pm        198


យោងតាមនគរបាលបានឲ្យដឹងថា មនុស្សប្រហែល ៦ម៉ឺន នាក់បានដើរក្បួនពាសពេញទីក្រុងប៊ែរឡាំងកាលពីថ្ងៃសៅរ៍ ២៧ កញ្ញា ទាមទារឱ្យបញ្ចប់ការនាំចេញអាវុធរបស់អាល្លឺម៉ង់ទៅកាន់អ៊ីស្រាអែល និងជំរុញឱ្យរដ្ឋាភិបាលពិចារណាឡើងវិញនូវគោលជំហររបស់ខ្លួនលើជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលបាតុករមួយចំនួនបានពិពណ៌នាថាជាភាពស្មុគស្មាញនៃការប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន។ ចំណែកក្រុមអ្នករៀបចំបានអះអាងថាចំនួនអ្នកចូលរួមមានជិត១០ម៉ឺននាក់។

ក្រុមបាតុករ គ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់បដាដែលមានពាក្យស្លោកដូចជា ពិហិការចំពោះអ៊ីស្រាអែល និង ដោះលែងដែនដីហ្កាហ្សា បានដើរក្បួនពី TV Tower ទៅកាន់វិមានជ័យជម្នះក្នុងឧទ្យាន Tiergarten ។ 

បាតុករឈ្មោះ Mareike បាននិយាយថា អាល្លឺម៉ង់គួរតែទទួលស្គាល់ជម្លោះនេះថាជាអំពើប្រល័យពូជសាសន៍ ហើយឈប់គាំទ្ររដ្ឋាភិបាលអ៊ីស្រាអែល។

រីឯបាតុករម្នាក់ទៀតឈ្មោះ Jessica បានសម្តែងការខកចិត្តដោយនិយាយថាតាមការយល់ឃើញរបស់ខ្លួន សង្គ្រាមនេះធ្វើឱ្យប្រទេសអាល្លឺម៉ង់មានភាពស្មុគស្មាញក្នុងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅប៉ាឡេស្ទីន ហើយកាលដែលរូបគាត់មកកាន់ទីនេះថ្ងៃនេះ ព្រោះមិនអាចទ្រាំនឹងការមើលឃើញមនុស្សកំពុងអត់ឃ្លាន ត្រូវគេបាញ់សម្លាប់ និងដេកនៅក្រោមអគារបាក់បែក។

ក្រុមអ្នករៀបចំបាននិយាយថា ការតវ៉ានេះមានគោលបំណងបង្ហាញពីវិបត្តិមនុស្សធម៌ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា និងតំបន់ West Bank ដោយជំរុញឱ្យប្រទេសអាល្លឺម៉ង់វាយតម្លៃឡើងវិញនូវគោលនយោបាយការបរទេសរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm