[UPDATE] ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក ប៊ូអាឡយ ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់ជាង២០នាក់

2025/09/29 08:59:10 am        221

ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិក ប៊ូអាឡយ (Bualoi)ក្នុងប្រទេសហ្វីលីពីន បានកើនឡើងដល់២៦នាក់ ១៤នាក់បាត់ខ្លួន និង៣៣នាក់ផ្សេងទៀត បានរងរបួស។ 

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយថា ប្រជាពលរដ្ឋសរុបចំនួន ៧៣៨.៧១៤ គ្រួសារ ឬ២.៧៩៧.៧០៦នាក់ បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីជាច្រើនថ្ងៃដោយសារព្យុះស៊ីក្លូនត្រូពិកផ្សេងៗ ដែលហ្វីលីពីនហៅឈ្មោះថា ព្យុះ Opong ព្យុះ Nando និងព្យុះ Mirasol ។

យោងតាមក្រុមប្រឹក្សានេះ គ្រួសារចំនួន៤៦.៦១១ ឬ១៦៣.៣១៧នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀសចំនួន ២.៦៨០កន្លែង ខណៈមនុស្សចំនួន៣១.៤៤៨គ្រួសារផ្សេងទៀត ឬ ១១៨.៩៥៧ នាក់កំពុងទទួលបានជំនួយនៅខាងក្រៅមជ្ឈមណ្ឌលទាំងនេះ។

តំបន់ជ្រលងភ្នំ Cagayan បានរាយការណ៍ពីការស្លាប់ចំនួន ៨ នាក់ ហើយតំបន់ Bicol បានរាយការណ៍ថាមានមនុស្សស្លាប់ចំនួន ៩ នាក់ ។ តំបន់រដ្ឋបាល Cordillera បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៤ នាក់ ខណៈតំបន់ Central Luzon និង Central Visayas មានពីរនាក់ ហើយតំបន់ Eastern Visayas បានកត់ត្រាអ្នកស្លាប់ម្នាក់។

ភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ខ្លាំង និងទឹកជំនន់ក៏បានបំផ្លាញផ្ទះសរុបចំនួន៨.៩១៦ ខ្នងផងដែរ។ រដ្ឋាភិបាលបានផ្តល់ជំនួយជាថវិកាដល់ពលរដ្ឋចំនួន១៤៩.៦៧៥ គ្រួសារ តាមរយៈភ្នាក់ងារជាតិ និងអង្គភាពរដ្ឋាភិបាលនានាក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am