សម្តេចតេជោ៖ ការបញ្ចូលគ្នាអតីតយុទ្ធជន និង​និវត្តជន​មកក្រោម​សមាគម​តែមួយ​ជាការល្អ

2025/09/29 05:17:22 pm        443

សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រមុខ​រដ្ឋស្តី​ទី និង​ជាប្រធានសមាគមអតីតយុទ្ធជនលម្ពុជា បានរម្លឹកនូវគុណបំណាច់​ដ៏ថ្លៃថ្លា​របស់​អតីត​យុទ្ធជន​ និងនិវត្តជនអតីតមន្ត្រីរាជការគ្រប់ប្រភេទទាំងអស់ ដែលបាន​លះបង់ និង​ចូលរួម​ដើម្បី​បំរើ​បុព្វ​ហេតុជាតិ និង​ប្រជាជន ហើយសម្តេចគូសបញ្ជាក់ថា សមាគម​អតីត​យុទ្ធជន​ គឺ​បាន​បង្កើត​ឡើង​ក្រោម​គំនិត​ផ្តួចផ្តើមរបស់សម្តេចផ្ទាល់។

ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនទូទាំងប្រទេសដែលប្រារព្ធនៅទីស្តីការក្រសួង​មហាផ្ទៃនាព្រឹកថ្ងៃទី២៩កញ្ញា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចៗគូសបញ្ជាក់ថា មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន​ទូទាំង​ប្រទេសនៅ​ថ្ងៃ​នេះ​នឹង​រួម​បញ្ចូល​គ្នា​ទាំង​អស់​នៃ​អតីត​យុទ្ធជនគ្រប់ប្រភេទ និងនិវត្តជនអតីត​មន្ត្រី​រាជ​ការ​ទាំង​អស់​ឱ្យ​មក​នៅ​ក្រោម​ដំបូល​តែ​មួយ​គឺ​សមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។

សមាគមអតីតយុទ្ធជនកម្ពុជាបានកែប្រែលក្ខខន្ដិកៈថ្មីរបស់ខ្លួន រួមទាំង​ការ​ប្ដូ​រ​ឈ្មោះ​សមាគម​អតីត​យុទ្ធជនក​ម្ពុជា ទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។ មហាសន្និបាត​វិសាមញ្ញ​នៅ​ថ្ងៃ​នេះមា​ន​ការធ្វើវិសោធនកម្មលក្ខន្តិកៈថ្មីរបស់សមាគម គឺដើម្បីឱ្យសមាជិក​ជា​អតីត​យុទ្ធជន និង​និវត្តជន​ទាំងអស់ ទទួលបានការយក​ចិត្ត​ទុក​ដាក់​ និង​ឧត្តម​ប្រយោជន៍​កាន់​តែ​ល្អ​ប្រសើរ​ស្រប​តាម​ការ​ណែនាំ​របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែល​បាន​ស្នើ​ការ​ដាក់​បញ្ចូលទាំងអតីតយុទ្ធជន មន្ត្រីរាជការ គ្រូបង្រៀន និង​កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ដែល​ចូល​និវត្តន៍។

ការធ្វើវិសោធនកម្មលក្ខន្តិកៈពីសមាគមអតីតយុទ្ធជនកម្ពុជាទៅជាសមាគមអតីតយុទ្ធជននិងនិវត្តជន​កម្ពុជា (អ.ន.ក) បានកែសម្រួលមកនូវត្រឹម១៦ជំពូក និង៤៤ប្រការ ហើយលក្ខន្តិកៈថ្មីនេះ នឹង​ត្រូវ​សម្រេចអនុម័ត​ដោយ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​សមាគម​អតីត​យុទ្ធជន និង​និវត្តជន​កម្ពុជា​ទូទាំង​ប្រទេស​នៅថ្ងៃ​ទី២៦ ខែកក្កដា ឆ្នាំ២០២៥។

សមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៧ ដើម្បីបំផុសស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេសដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ។ គិត​ ត្រឹម​​​ឆ្នាំ២០២៤ អតីតយុទ្ធជនប្រមាណជិត១១ម៉ឺននាក់ ព្រមទាំង​អ្នក​ក្នុង​បន្ទុក​ប្រមាណ​ជិត​១៥​ម៉ឺន​នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm