បាល់ទាត់៖ ក្លិបហង្សក្រហម Liverpool បានសំរេចក្នុងការនាំយកខ្សែបម្រើស្លាបសញ្ជាតិកូឡុំប៊ី Luis Diaz ពីក្លិបព័រទុយហ្កាល់ FC Porto ក្នុងតម្លៃ ៤៥លានអឺរ៉ូ។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លិបនៅ Merseyside មួយនេះដល់ឆ្នាំ២០២៧។

មុននេះ Luis Diaz ត្រូវបានគេដឹងថាមានទំនាក់ទំនងផ្ទេរមកកាន់ Tottenham Hotspur ដែលហ៊ានឱ្យថ្លៃច្រើនជាងនេះទៀតផង។ Luis Diaz រំពឹងថានឹងមកដល់ Liverpool ចុងសប្តាហ៍នេះខណៈការរត់ឯកសារមានសភាពយឺតយ៉ាវ។ Luis Diaz បង្ហាញខ្លួនបាន ១៨ប្រកួតក្នុងលីគឱ្យ Porto រកបាន ១៤គ្រាប់ និងបញ្ជូន៥ ខណៈ Porto កំពុងឈរលើគេក្នុងតារាងក្របខណ្ឌលីគកំពូលព័រទុយហ្កាល់ Primeira Liga។ សូមបញ្ជាក់ថា Luis Diaz គឺជាគោលដៅរបស់លោក Jurgen Klopp តាំងពីមុនចាប់ផ្តើមរដូវកាលនេះម្ល៉េះ តែត្រូវបាន Porto បដិសេធសំណើ៕
អត្ថបទ៖នាង សុភាវុធ