មនុស្សម្នាក់ស្លាប់ និងច្រើននាក់របួស ដោយសារការប៉ះទង្គិចយ៉ាងហិង្សាក្នុងបាតុកម្មនៅអេក្វាឌ័រ

2025/09/29 06:50:08 pm        211

ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ (២៨ កញ្ញា) នៅប្រទេសអេក្វាឌ័រ រវាងអាជ្ញាធរអនុវត្តច្បាប់ និងក្រុមជនជាតិដើមភាគតិច ដែលតវ៉ាប្រឆាំងនឹងការបញ្ចប់ការឧបត្ថម្ភធនប្រេងរបស់រដ្ឋ ដោយធ្វើឱ្យជនស៊ីវិលម្នាក់ស្លាប់ និងទាហាន ១២នាក់ រងរបួស។

យោធា និងអង្គការជនជាតិដើមភាគតិច ដែលនៅពីក្រោយបាតុកម្មនេះ បានស្តីបន្ទោសដាក់គ្នាទៅមកចំពោះអំពើហិង្សា ដែលបានកើតឡើងនៅក្នុងសហគមន៍តំបន់ភ្នំអង់ នៅភាគខាងជើងរដ្ឋធានីគីតូ។ ក្រសួងការពារជាតិ និងមហាផ្ទៃរបស់អេក្វាឌ័រ មិនបានទទួលស្គាល់ភ្លាមៗចំពោះការស្លាប់របស់អ្នកតវ៉ាម្នាក់នេះទេ។

បាតុកម្មថ្ងៃអាទិត្យនោះ គឺជាថ្ងៃទី៧ ហើយនៃការតវ៉ាជាបន្តបន្ទាប់។ ស្ថានភាពអាសន្ន និងបម្រាមគោចរនៅតែបន្តជាធរមានក្នុងខេត្តមួយចំនួន ដែលមានចំនួនប្រជាជនដើមភាគតិចច្រើនជាងគេ។ បាតុកម្មបានផ្ទុះឡើងលើកដំបូង បន្ទាប់ពីលោកប្រធានាធិបតី Daniel Noboa កាលពីថ្ងៃទី១២ ខែកញ្ញា បានបញ្ជាឱ្យលុបចោលការឧបត្ថម្ភធនរបស់រដ្ឋសម្រាប់ប្រេងម៉ាស៊ូត ដោយធ្វើឱ្យតម្លៃប្រេងកើនពី ១,៨០ដុល្លារក្នុងមួយហ្គាឡុង ដល់តម្លៃ ២,៨០ដុល្លារ យ៉ាងគំហុក។

លោក Noboa បានចោទក្រុមបាតុករទាំងនោះថា មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋកម្មមានអង្គការចាត់តាំង និងក្រុមរុករករ៉ែខុសច្បាប់។ តួលេខផ្លូវការបង្ហាញថា មនុស្សជាង ៨០នាក់ ត្រូវចាប់ខ្លួនក្នុងបាតុកម្ម ហើយមនុស្សយ៉ាងតិច ១៣នាក់ ក្នុងចំណោមនោះ កំពុងប្រឈមនឹងបទចោទពីអំពើភេរវកម្ម៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm