វីដេអូបានបង្ហាញពីភ្នាក់ងារសហព័ន្ធបានចេញល្បាតនៅតាមដងផ្លូវនានាក្នុងទីក្រុង Chicago រដ្ឋ Illinois កាលពីថ្ងៃអាទិត្យ ជាផ្នែកមួយនៃការបង្ក្រាបឧក្រិដ្ឋកម្មរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅជុំវិញភ្នាក់ងារដោយស្រែកថា «កងកម្លាំងអនុវត្តច្បាប់អន្តោប្រវេសន៍និងគយ(ICE) ទៅលំនៅឋានវិញ!»
លោក Trump បានធ្វើឱ្យបញ្ហាឧក្រិដ្ឋកម្មក្លាយជាការផ្តោតសំខាន់នៃរដ្ឋបាលរបស់លោក ទោះបីជាអត្រាឧក្រិដ្ឋកម្មហិង្សាបានធ្លាក់ចុះនៅក្នុងទីក្រុងជាច្រើនរបស់សហរដ្ឋអាមេរិកក៏ដោយ។ ការបង្រ្កាបរបស់លោកនៅទីក្រុងនានាដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យរួមទាំងនៅទីក្រុង Los Angeles និងទីក្រុង Washington បានជំរុញឱ្យមានបញ្ហាប្រឈមផ្លូវច្បាប់ និងការតវ៉ាជាច្រើន។
គោលដៅរបស់រដ្ឋបាល លោក Trump ក្នុងការនិរទេសជនអន្តោរប្រវេសន៍ជាច្រើននាក់ដែលរស់នៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់បានកំណត់ការជំរុញតែទៅលើឧក្រិដ្ឋជន ប៉ុន្តែមនុស្សជាច្រើនត្រូវបានចាប់ខ្លួនដោយគ្មានកំណត់ត្រាព្រហ្មទណ្ឌ។ អ្នកស្រុកនៅទីក្រុងញូវយ៉ក ឈីកាហ្គោ វ៉ាស៊ីនតោន និងតំបន់ទីក្រុងផ្សេងទៀតដែលគាំទ្រគណបក្សប្រជាធិបតេយ្យ មានប្រតិកម្មក្នុងប៉ុន្មានខែថ្មីៗនេះ។