ក្រុមអាជីវករសម្តែងការអរគុណរាជរដ្ឋាភិបាលដែលតែងតែអំពាវនាវពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក

2025/09/29 07:45:39 pm        277

ក្រុមអាជីវករដែលជាអ្នកផលិតផលិតផលខ្មែរ បានសម្តែងការអរគុណប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីគ្រប់ជាន់ថ្នាក់ ដែលតែងតែអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមគាំទ្រផលិតផលក្នុងស្រុកឱ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីជួយលើកកម្ពស់ផលិតផលក្នុងស្រុកផង ក៏ដូចជាបង្កើតឱកាសការងារ និងជំរុញសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនទៅមុខបន្ថែមទៀតផងដែរ។

ក្រុមអាជីករមកពីខេត្តសៀមរាប ក្នុងឱកាសចូលរួមតាំងបង្ហាញលក់ផលិតផលនៅក្នុងពិព័រណ៍ផលិតផលខ្មែរ បាននិយាយប្រាប់ ព័ត័មាន ប៊ីធីវី ឱ្យដឹងថា ពិតជាមានសប្បាយរីករាយណាស់ នៅពេលដែលរាជរដ្ឋាភិបាល​កម្ពុជា​តែង​តែ​គិតគូរ និងយកចិត្តទុកដាក់ជាប់ជានិច្ច ក្នុងការជំរុញនិងផ្សព្វផ្សាយអំពីផលិតផលក្នុងស្រុក ដែល​រហូតមកដល់ពេលនេះ បានកត់សម្គាល់ឃើញថា សន្ទុះនៃការគាំទ្រពីសំណាក់អតិថិជន ក៏​មាន​ការ​កើនឡើងដូចគ្នា។ ពួកគាត់ សង្ឃឹមទៀតថា ប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងបន្ត​ជួយ​គាំទ្រ​ផលិត​ផល​ក្នុងស្រុកឱ្យកាន់តែច្រើនថែមទៀត ដើម្បីជាកម្លាំងចិត្តដល់ផលិតករ និងជួយ​លើក​ស្ទួយ​កុំ​ឲ្យ​ប្រជាជន​ចំណាកស្រុកជាដើម។

ក្រុមអាជីវករ បានប្តេជ្ញាថា ដើម្បីជាការឆ្លើយតប និងអរគុណជូនចំពោះអ្នកគាំទ្រទាំងឡាយ ក៏​ដូច​ជា​ការ​គិតគូរយ៉ាងខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល លោកនឹងខិតខំព្យាយាមយ៉ាងណា ដើម្បី​ផលិត​ផលិត​ផល​ដែលមានគុណភាព ស្តង់ដារត្រឹមត្រូវ និងមានអនាម័យខ្ពស់ជូនអ្នកប្រើប្រាស់។

កំពុង​ដើរទស្សនា និងទិញទំនិញដែលជាផលិតផលក្នុងស្រុក ក្រុម​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​រាជ​ធានី​ភ្នំពេញ បាននិយាយថា ជាការមើលឃើញជាក់ស្តែង ពិតជាមានអារម្មណ៍រំភើបចិត្ត នៅ​ពេល​ដែល​ឃើញ និងដឹងថាខ្មែរអាចធ្វើបានស្ទើរគ្រប់វិស័យ ទោះបីថាកម្ពុជាដើរយឺត ប៉ុន្តែអាច​ធ្វើ​បាន​ទាន់​សម័យ​កាល ដូចជាខាងផ្នែកម្ហូបអាហារកែច្នៃ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ជាដើម សុទ្ធ​សឹង​មានគុណភាពមិនចាញ់របស់នាំចូលពីក្រៅស្រុកនោះឡើយ។ ពួកគាត់ បានឱ្យដឹងទៀតថា ពិត​ជា​មានមោទនភាពដែលបានឃើញផលិតផលខ្មែរកាន់តែកើនឡើង អាចផលិត​បាន​ស្ទើរ​គ្រប់​វិស័យ ថែមទាំងអាចផលិត និងនាំចេញទៅក្រៅប្រទេសថែមទៀតផង ដែលសបញ្ជាក់ពីគុណភាព ការ​យក​ចិត្តទុក ក៏ដូចជាស្តង់ដារអនាម័យជាដើម ដែលធ្វើឲ្យ​អ្នក​ប្រើប្រាស់​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ទិញ​យក​ទៅប្រើប្រាស់ និងទទួលទាន។

សូមបញ្ជាក់ថា ដើម្បីជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​បាន​ដឹង​ពី​អ្វី​ដែល​កម្ពុជា​បាន​នឹងកំពុងផលិតបាន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការ​ជាមួយ​អន្តរក្រសួង បានរៀបចំពិព័រណ៍ផលិតផលខ្មែរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែ​កញ្ញា ឆ្នាំ២០២៥ នៅសាលពិព័រណ៍កោះពេជ្រ ដោយ​បាន​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​កុះករ​ចូល​រួម​ទស្សនា ក៏ដូចជាគាំទ្រផលិតផលក្នុងស្រុកផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm