លោក Ali Larijani រដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានជួបសន្ទនាកាលពីថ្ងៃអាទិត្យជាមួយមេដឹកនាំក្រុមហេសបូឡា លោក Naim Qassem ។ លោក Larijani ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានជាតិរបស់ប្រទេសលីបង់ថា «អ៊ីរ៉ង់ មានវត្តមាននៅក្នុងគ្រប់ទម្រង់នៃការគាំទ្រសម្រាប់ប្រទេសលីបង់ និងការតស៊ូរបស់ខ្លួន។
លោក Qassem និយាយថា អរគុណអ៊ីរ៉ង់សម្រាប់ការបន្តជំនួយដល់ប្រទេសលីបង់ និងការតស៊ូរបស់ខ្លួន ខណៈប្រទេសលីបង់មានភាពធន់ទៅនឹងបញ្ហាប្រឈម នឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោកនិយាយថា ក្រុមហេសបូឡា «នៅតែបើកចំហសម្រាប់ការសន្ទនាជាមួយគ្រប់ភាគី ហើយត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយអ្នកទាំងឡាយណាដែលប្រឈមមុខជាមួយអ៊ីស្រាអែល»។
លោក Larijani បានទៅដល់ទីក្រុង Beirut ប្រទេសលីបង់ ហើយបានជួបជាមួយប្រធានសភាលីបង់ លោក Nabih Berri ក្នុងអំឡុងពេលនោះ មន្ត្រីអ៊ីរ៉ង់បានគាំទ្រការអំពាវនាវរបស់ក្រុមហេសបូឡា សម្រាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងបានកំណត់កិច្ចសហប្រតិបត្តិការក្នុងតំបន់ថា មានសារៈសំខាន់ក្នុងការទប់ទល់ជាមួយអ៊ីស្រាអែល។