សម្រាប់លោក Assadullah ម្ចាស់ហាងមានអាយុ៤២ឆ្នាំ ការចេញទៅដងទឹកបានក្លាយទៅជាទុក្ខលំបាកប្រចាំថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសាររបស់លោកទាំងមូល។ លោក Assadullah ជួយដល់សាច់ញាតិ ចំនួន១៣នាក់ដែលបានប្រឈមទៅនឹងកង្វះទឹកធ្ងន់ធ្ងរក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ចាប់តាំងពីអណ្តូងទឹកក្នុងស្រុករបស់ពួកគេស្ងួតហួតហែង។
ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ គ្រួសារលោកត្រូវដើរក្នុងចម្ងាយប្រហែល៤០០ម៉ែត្រទៅកាន់ម៉ាស៊ីនបូមទឹកនៅវិហារអ៊ីស្លាមមួយ ជាកន្លែងដែលពួកគេត្រូវរង់ចាំរាប់ម៉ោងក្នុងជួរដ៏វែងដើម្បីបំពេញធុងទឹក។ លើសពីនេះ ពួកគេត្រូវពឹងផ្អែកលើរថយន្តដឹកទឹកឯកជន ដែលទៅដល់រៀងរាល់ពីរសប្តាហ៍ម្តង ដោយមានការផ្គត់ផ្គង់មិនទៀងទាត់ ហើយការចំណាយបន្ថែមធ្វើឱ្យមានភាពតានតឹងយ៉ាងខ្លាំងដល់ប្រាក់ចំណូលដែលមានកំណត់របស់គ្រួសារ។ ភរិយារបស់លោក បានព្យាយាមក្នុងការគ្រប់គ្រងកិច្ចការក្នុងលំនៅឋានក្នុងពេលមានកង្វះទឹក។ អ្នកស្រី បាននិយាយថា កង្វះទឹកស្អាតបានបង្កបញ្ហាសុខភាព ហើយស្វាមីរបស់អ្នកស្រីកើតជំងឺដំបៅក្រពះ អ្នកស្រីត្រូវដាំទឹកពីរដងមុនពេលឱ្យកូនៗទទួលទាន ប៉ុន្តែវានៅតែជាការលំបាកប្រចាំថ្ងៃ។ អ្នកជំនាញនិយាយថា បម្រែបម្រួលអាកាសធាតុនិងការប្រើប្រាស់ទឹកក្រោមដីច្រើនពេក បានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ ដោយទុកឱ្យគ្រួសារជាច្រើនត្រូវពឹងផ្អែកលើទឹកម៉ាស៊ីននៅឆ្ងាយៗ និងរថយន្តដឹកទឹកឯកជន។ អង្គការសហប្រជាជាតិ រាយការណ៍ថាមនុស្សជាង២៤លាននាក់ ជាង៦០% នៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន បច្ចុប្បន្ននេះត្រូវការជំនួយមនុស្សធម៌ដោយសារតែជម្លោះ វិបត្តិសេដ្ឋកិច្ច និងគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ។ កង្វះទឹកកើតឡើងដដែលៗ បានបង្ខំឱ្យគ្រួសារជាច្រើនដូចជាលោក Assadullah ដើម្បីទទួលបានទឹកត្រូវរង់ចាំក្នុងជួរដ៏វែង និងការចំណាយបានកើនឡើងជាលំដាប់ ហើយកុមារតែងតែខកខានពុំបានទៅសាលារៀន។