យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារគោលដៅជាច្រើនរបស់ក្រុមហេសបូឡា ក្នុងប្រទេសលីបង់

2025/09/29 09:15:31 pm        244

យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារគោលដៅជាច្រើនរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ដែលជាការកើនឡើងភាពតានតឹងចុងក្រោយបំផុត នៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ បើទោះបីជាបទឈប់បាញ់ត្រូវបានឈានដល់ កាលពីឆ្នាំមុនក៏ដោយ។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា យន្តហោះអ៊ីស្រាអែល បានធ្វើការវាយឆ្មក់ជាច្រើនដងលើតំបន់ជុំវិញ Kfar Remen និង Al-Jarmaq ដោយបានបាញ់មីស៊ីលពីអាកាសទៅលើគោលដៅលើដី ដែលបង្កឲ្យមានការផ្ទុះដ៏ខ្លាំងក្លា។ យានដ្រូនមួយគ្រឿង ក៏បានកំណត់គោលដៅលើផ្ទះមួយខ្នង នៅក្នុងភូមិ Houmine al-Fawqa ក្បែរភូមិ Nabatieh ខណៈពេលដែលយានដ្រូនមួយគ្រឿងផ្សេងទៀតបានហោះហើរក្នុងរយៈកម្ពស់ទាប នៅពីខាងលើភូមិមួយចំនួនក្បែរនោះ។

ប្រភពសន្តិសុខបានប្រាប់សារព័ត៌មានស៊ីនហួថា ការវាយប្រហារទាំងនោះ បានត្រូវចំទីតាំងរបស់ក្រុមហេសបូឡា ដែលត្រូវបានកំណត់គោលដៅពីមុន ដោយបន្ថែមថា ការវាយឆ្មក់យ៉ាងតិច ៦លើក ត្រូវបានធ្វើឡើង ក្នុងរយៈពេល ១៥នាទី ជុំវិញភូមិNabatieh ។ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។

យោធាអ៊ីស្រាអែល បាននិយាយថា កងកម្លាំងរបស់ខ្លួនវាយប្រហារឃ្លាំងអាវុធដែលប្រើប្រាស់ដោយក្រុមហេសបូឡា «ដើម្បីរុលចូលទៅមុខ និងធ្វើការវាយប្រហារភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល»។ អ្នកនាំពាក្យយោធាលោក Avichay Adraee បានសរសេរនៅលើ X ថា វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធបែបនេះ បានរំលោភលើកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់៕



អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        107
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        100
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm