ទូរទស្សន៍ TV2 បានរាយការណ៍ដោយដកស្រង់សម្តីនគរបាល ក្នុងតំបន់ថា កងទ័ពអាកាសភូមិន្ទដាណឺម៉ាក បានបញ្ចេញយន្តហោះចម្បាំង ចំពេលមានសកម្មភាពយានដ្រូនដ៏មានសក្តានុពល បានហោះហើរ នៅពីខាងលើសមុទ្របាល់ទិក។
មន្ត្រីនគរបាលម្នាក់ដែលបំពេញបេសកកម្មនៅកោះ Bornholm បានបញ្ជាក់ប្រាប់ទូរទស្សន៍នេះថា យន្តហោះចម្បាំងមួយគ្រឿង បានហោះពីលើកោះនេះ ប៉ុន្តែទោះជាយ៉ាងណា ពុំមានការបញ្ជាក់ជាផ្លូវការណាមួយត្រូវបានធ្វើឡើងដោយតំណាងកងកម្លាំងប្រដាប់អាវុធនោះទេ។
ទូរទស្សន៍ NRK TV បាននិយាយដោយដកស្រង់សម្តីតំណាងក្រុមហ៊ុនអាកាសចរណ៍ន័រវែស និងក្រុមហ៊ុន Avinor ថា យន្តហោះស៊ីវិលន័រវេសជាច្រើនគ្រឿង ត្រូវបានប្តូរទិសទៅកាន់អាកាសយានដ្ឋានផ្សេងទៀតដោយសារតែការរកឃើញយានដ្រូនជាច្រើនគ្រឿង នៅក្នុងតំបន់នេះ៕