រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយក្នុងអំឡុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសរុស្ស៊ីមិនដែលមាន និងមិនមានចេតនាវាយប្រហារអង្គការណាតូ ឬសហភាពអឺរ៉ុបនោះទេ។
លោក Lavrov បានថ្លែងថា៖«យើងបានជំរុញឲ្យរដ្ឋធានីទាំងអស់របស់ណាតូម្តងហើយម្តងទៀត គោរពការប្តេជ្ញាចិត្តរបស់ពួកគេ និងយល់ព្រមលើការធានាសន្តិសុខដែលមានកាតព្វកិច្ចស្របច្បាប់។ សំណើរបស់យើងត្រូវបានគេមិនអើពើ និងបន្តមិនយកចិត្តទុកដាក់។ ផ្ទុយទៅវិញ យើងឮកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងនៃការប្រើប្រាស់កម្លាំងប្រឆាំងនឹងរុស្ស៊ី ខណៈដែលយើងត្រូវបានគេចោទប្រកាន់ថា មានគម្រោងវាយប្រហារលើប្រទេសនមួយចំនួនរបស់អង្គការណាតូនិងសហភាពអឺរ៉ុប»។ លោកបានសង្កត់ធ្ងន់ថា៖ «លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានច្រានចោលការបង្កហេតុបែបនេះជាច្រើនដង។ រុស្ស៊ីមិនដែលមាន មានចេតនាបែបនេះទេ»។
លោករដ្ឋមន្ត្រីបានព្រមានបន្ថែមទៀតថា ការឈ្លានពានណាមួយប្រឆាំងនឹងរុស្ស៊ី នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ លោក Lavrov បានសង្កត់ធ្ងន់ថា៖«រាល់ការឈ្លានពានប្រឆាំងនឹងប្រទេសរបស់ខ្ញុំ នឹងទទួលបានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ មិនគួរមានការងឿងឆ្ងល់អំពីរឿងនេះទេ ក្នុងចំណោមអ្នកនៅក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដែលមិនត្រឹមតែបញ្ចុះបញ្ចូលអ្នកបោះឆ្នោតរបស់ពួកគេអំពីភាពជៀសមិនរួចនៃសង្គ្រាមជាមួយរុស្ស៊ី និងបង្ខំពួកគេឲ្យកាត់បន្ថយការចំណាចរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រកាសជាចំហអំពីការរៀបចំរបស់ពួកគេសម្រាប់ការវាយប្រហារលើតំបន់ Kaliningrad របស់យើង និងទឹកដីរុស្ស៊ីផ្សេងទៀត»៕