ទីភ្នាក់ងារសារព័ត៌មានហ្ស៊កដានី (Petra) បានរាយការណ៍នៅថ្ងៃចន្ទនេះថា ប្រទេសហ្ស៊កដានី បានបញ្ជូនសំណុំរឿងពាក់ព័ន្ធនឹងមូលនិធិដែលប្រមូលបានដោយក្រុមភាតរភាពឥស្លាម ដែលត្រូវបានហាមឃាត់នាពេលបច្ចុប្បន្ននេះ ទៅកាន់រដ្ឋអាជ្ញា។
ប្រភពផ្លូវការមួយបានប្រាប់សារព័ត៌មានPetraថា៖«ព្រះរាជអាជ្ញានៃតុលាការសន្តិសុខរដ្ឋ បានសម្រេច បញ្ជូនករណីរៃអង្គាសប្រាក់មួយចំនួនពាក់ព័ន្ធនឹងភាតរភាពឥស្លាម ដែលត្រូវបានហាមឃាត់ ទៅព្រះរាជ អាជ្ញាសាធារណៈ នៅទីក្រុងអាម៉ាន(Amman)»។
បុគ្គលប្រហែល ១០រូប ត្រូវបានឃុំខ្លួនពាក់ព័ន្ធនឹងករណីរៃអង្គាសមូលនិធិ ពាក់ព័ន្ធនឹងក្រុមហាមឃាត់ ហើយកំពុងរង់ចាំការស៊ើបអង្កេត។
ប្រភពបានពន្យល់ថា អ្នកជាប់ឃុំទាំង១០នាក់ កំពុងស្ថិតនៅក្នុងមណ្ឌលកែប្រែ និងស្តារនីតិសម្បទា ចំណែកបុគ្គលពីរនាក់ទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ម្នាក់ក្នុងចំណោមពួកគេ គឺនៅបរទេស ហើយមិនបានបង្ហាញខ្លួននៅចំពោះមុខព្រះរាជអាជ្ញាទេ ខណៈអ្នកទីពីរ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។បុគ្គលទាំងនោះ ត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងសកម្មភាពខុសច្បាប់ គ្រប់គ្រងបណ្តាញហិរញ្ញវត្ថុ ដែលមានប្រភពមកពីការប្រមូលមូលនិធិដោយខុសច្បាប់៕