កម្ពុជា-អាម៉េរិកបើកកិច្ចសន្ទនាស្តីពីដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ

2025/09/30 12:09:40 am        248

កម្ពុជា និងសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកកិច្ចសន្ទនា ស្តីពី«ដំណើរឆ្ពោះទៅកាន់គំនិតផ្តួចផ្តើមលើយុទ្ធសាស្ត្រ គ្រប់គ្រងពាណិជ្ជកម្មអាវុធមហាប្រល័យ» ដោយកិច្ចសន្ទនានេះ ធ្វើឡើងនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ អាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម ក្រសួងការពារជាតិកម្ពុជា។

 កិច្ចសន្ទនា កម្រិតមន្ត្រីជាន់ខ្ពស់នេះ គឺធ្វើឡើងមានរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយអាជ្ញាធរជាតិទប់ស្កាត់ អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម នៃព្រះរាជាណាចក្រកម្ពុជា រួមសហការជាមួយក្រសួងការបរទេស សហរដ្ឋអាម៉េរិក ដោយបានប្រមូលផ្តុំនូវអ្នកជំនាញនានាជាច្រើន មកពីបណ្តាស្ថាប័នជាតិនៃរាជរដ្ឋាភិបាល រួមមាន៖ មន្ត្រីគយ អ្នកជំនាញក្នុងវិស័យសន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ-ស្ថាប័នអន្តរជាតិ សន្តិសុខ អ្នកជំនាញផ្នែកច្បាប់ និងតំណាងមកពីអង្គការ-ស្ថាប័នអន្តរជាតិនានា ហើយបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់កម្មវិធី EXBS ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការកសាងសមត្ថភាព និងការបង្កើនភាពរឹងមាំរបស់ប្រទេសជាដៃគូ ក្នុងការប្រឆាំងនឹងការគំរាមកំហែងឆ្លងដែននូវអាវុធមហាប្រល័យ, ប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ ប្រភេទអាវុធទូទៅ ក៏ដូចជា ទំនិញទ្វេមុខ ជាដើម។

 ថ្លែងនៅក្នុងកិច្ចសន្ទនានោះ នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលយើងគ្រប់គ្នាបានដឹងថា កម្មវិធីគ្រប់គ្រងការនាំចេញ និងសន្តិសុខព្រំដែន (EXBS Program) នេះ គឺជាគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលនៃសហរដ្ឋអាម៉េរិក បានក្លាយទៅជាដៃគូ ដ៏សំខាន់មួយសម្រាប់ប្រជាជាតិនានានៅទូទាំងសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ក្នុងភាពជាដៃគូនេះ កម្មវិធីEXBS បានផ្តល់នូវជំនាញ និងធនធានសំខាន់ៗក្នុងការពង្រឹងសមត្ថភាពជាតិ ដើម្បីការពារពីការរីកសាយភាយនៃអាវុធមហាប្រល័យ (WMD) និងប្រព័ន្ធដឹកជញ្ជូនអាវុធទាំងនោះ។ ស្របពេលជាមួយគ្នានេះដែរ កម្មវិធីនេះក៏បានគាំទ្រដល់ការធ្វើពាណិជ្ជកម្មស្របច្បាប់ និងជំរុញឱ្យមានសន្តិសុខនៅតាមព្រំដែន ដែលអាចការពារដល់ប្រជាជន សេដ្ឋកិច្ច និងអនាគតរួមគ្នារបស់ប្រជាជាតិ ទាំងអស់។

នាយឧត្តមសេនីយ៍ ផន ណារ៉ា បានលើកឡើងទៀតថានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ កត្តាលំហូរពាណិជ្ជកម្មសកលមាន ភាពស្មុគ្រស្មាញជាងពេលណាៗទាំងអស់ ដោយយើងត្រូវប្រឈមមុខនឹងហានិភ័យនានាដែលកើតមានឡើង ពេលពុំបានគ្រប់គ្រងត្រឹមត្រូវនៅតាមព្រំដែន។ ហេតុនេះហើយទើបវត្តមាននៃកម្មវិធីEXBSនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយប្រទេសយើងឱ្យមានតុល្យភាពក្នុងការសម្របសម្រួលពាណិជ្ជកម្ម ជាមួយនឹងការការពារសន្តិសុខជាតិ និងអន្តរជាតិ។ 

ឯកឧត្តមបានបញ្ជាក់ទៀតថា សម្រាប់ព្រះរាជាណាចក្រកម្ពុជា អត្ថប្រយោជន៍ដែលទទួលបានពី កិច្ចសហប្រតិបត្តិការជាមួយកម្មវិធី EXBS គឺមានច្រើនណាស់។ ជាក់ស្តែង តាមរយៈគំនិតផ្តួចផ្តើម PWMD-STMI ដែលស្ថិតនៅក្នុងក្របខណ្ឌនៃកម្មវិធីនេះ នឹងគាំទ្រដោយផ្ទាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ តាមរយៈការបង្កើតប្រព័ន្ធដ៏រឹងមាំមួយ ដើម្បីគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ការពារប្រជាជន និងព្រំដែន របស់យើងធ្វើជាចរន្តក្នុងការចរាចរទំនិញខុសច្បាប់នោះ៕

អត្ថបទ ៖ បាន ចក់


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm