សម្ពាធកំពុងកើនឡើងលើប្រទេសអាល្លឺម៉ង់ ឲ្យចូលរួមវិធានការនាវា ដើម្បីដាក់ទណ្ឌកម្មអ៊ីស្រាអែលជុំវិញសង្រ្គាមតំបន់ហ្កាហ្សា ដែលបង្កឲ្យមានការជជែកពិភាក្សាគ្នាយ៉ាងក្តៅគគុក ក្នុងប្រទេសដែលមានការឈឺចាប់ជាយូរមកហើយពីវិនាសកម្មនៃការសម្លាប់រង្គាល។
ទីក្រុងប៊ែរឡាំង ដែលជាអ្នកគាំទ្រយ៉ាងខ្ជាប់ខ្ជួនរបស់អ៊ីស្រាអែល ក្នុងយុគសម័យក្រោយសង្គ្រាមលោកលើកទី ២ កាន់តែមានភាពឯកោកាន់តែខ្លាំងឡើង ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចជាច្រើន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។

ខណៈពេលដែលពួកគេបានថ្កោលទោសជាសកលចំពោះការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ដែលបានចាប់ផ្តើមសង្រ្គាមនៅហ្កាហ្សា ឥឡូវនេះ មនុស្សជាច្រើនបានលើកឡើងថា ការឆ្លើយតបខាងយោធារបស់អ៊ីស្រាអែល មិនសមាមាត្រ និងគ្មានទីបញ្ចប់ឡើយ។
នៅសប្តាហ៍នេះ អឺរ៉ុបទំាងមូល នឹងសម្លឹងមើលប្រទេសអាល្លឺម៉ង់ម៉ង់ម្តងទៀត ហើយថាតើខ្លួននឹងប្រឆាំងនឹងផែនការរបស់ EU ក្នុងការដាក់ទណ្ឌកម្មអ៊ីស្រាអែលជុំវិញយុទ្ធនាការនៅតំបន់ហ្កាហ្សារបស់ខ្លួនដែរឬទេ។
លោកMariam Salehi អ្នកស្រាវជ្រាវផ្នែកនយោបាយអន្តរជាតិ នៅសាកលវិទ្យាល័យ Berlin’s Free University បាននិយាយថា៖«ប្រទេសអាល្លឺម៉ង់ កំពុងស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងពីគ្រប់ទិសដៅ»៕
