លោក Yahya Saree អ្នកនាំពាក្យយោធាហ៊ួទី បាននិយាយថា ចលនាឧទ្ទាម Ansar Allah បានធ្វើការវាយប្រហារលើគោលដៅជាច្រើន ក្នុងទីក្រុង Tel Aviv ជាមួយនឹង«មីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង។
លោក Saree បានប្រកាសនៅលើទូរទស្សន៍ Al Masir ថា៖«ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងប្រទេសរបស់យើង កងទ័ពមីស៊ីលនៃកងកម្លាំងប្រដាប់អាវុធយេម៉ែន បានធ្វើប្រតិបត្តិការយោធាដោយប្រើមីស៊ីលបាលីស្ទីកល្បឿនលឿនជាងសំឡេង Palestine-2 បំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើន ដើម្បីវាយប្រហារទីតាំងសំខាន់ៗជាច្រើន នៅក្នុងតំបន់កាន់កាប់ Yaffo)។

នាពេលថ្មីៗនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ថា ស្ទាក់ចាប់មីស៊ីលដែលបាញ់ចេញពីប្រទេសយេម៉ែន។ ស៊ីរ៉ែនវាយប្រហារតាមអាកាស ត្រូវបានបន្លឺឡើងក្នុងតំបន់នានា នៅទូទាំងប្រទេសអ៊ីស្រាអែល រួមទាំងនៅក្រុង Tel Aviv ផងដែរ។ ពុំមានការរាយការណ៍អំពីមនុស្សស្លាប់ ឬការខូចខាតឡើយ។
យោងតាមលោក Sareeបានឲ្យដឹងថា ក្រុមឧទ្ទាមយេម៉ែន ក៏បាវាយប្រហារដោយដ្រូនចំនួនពីរគ្រឿ នៅលើ «រោងចក្រ សំខាន់ៗ» នៅទីក្រុង Eilat នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ មិនមានឧប្បត្តិហេតុផ្សេងទៀតទេ លើកលែងតែការស្ទាក់ចាប់មីស៊ីលដោយកងកម្លាំងអាកាសអ៊ីស្រាអែល (IAF) ត្រូវបានរាយការណ៍ដោយរដ្ឋជ្វីហ្វ៕
