ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយនៅថ្ងៃចន្ទនេះថា អ៊ុយក្រែននឹងបង្កើតដែនអាកាសរួមគ្នា ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពីរុស្ស៊ី ជាមួយប្រទេសដៃគូអឺរ៉ុបរបស់ខ្លួន ។
ក្រុមមេដឹកនាំអង្គការណាតូ និយាយថា រុស្ស៊ីបានធ្វើតេស្តការត្រៀមខ្លួនរបស់ប្រទេសសម្ព័ន្ធ ហើយនិងដោះស្រាយការឈ្លានពានដែនអាកាសនៅក្នុងប្រទេសប៉ូឡូញ និងបណ្តារដ្ឋតំបន់បាល់ទិក ហើយទីក្រុងគីវ និយាយថា បទពិសោធន៍ក្នុងការទប់ទល់ការគំរាមកំហែងដែនអាកាសនឹងមានតម្លៃ ។
លោក Zelenskiy និយាយនៅក្នុងសុន្ទរកថាទៅកាន់វេទិកាសន្តិសុខក្រុងវ៉ាសូវី តាម Video Linkថា អ៊ុយក្រែនស្នើសុំប៉ូឡូញ និងប្រទេសដៃគូពួកយើងទាំងអស់ ឲ្យបង្កើតខែលដែលអាចទុកចិត្តបានពេញលេញរួមគ្នា ប្រឆាំងនឹងការគំរាមកំហែងដែនអាកាសរបស់រុស្ស៊ី ។
លោកបន្តថា នេះជាលទ្ធភាព ។ អ៊ុយក្រែនអាចប្រឆាំងយានដ្រូន និងមីស៊ីលគ្រប់ប្រភេទរបស់រុស្ស៊ី ហើយបើសិនជាពួកយើងធ្វើរួមគ្នានៅក្នុងតំបន់ ពួកយើងមានអាវុធ ហើយនិងសមត្ថភាពផលិតកម្មគ្រប់គ្រាន់ ។
លោកបាននិយាយផងដែរថា លោកមានជំនឿថា ឥរិយាបថរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ចំពោះអ៊ុយក្រែន និងសន្តិសុខនៅអឺរ៉ុប បានផ្លាស់ប្តូរហើយ ៕