អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃចន្ទ (ទី២៩ ខែកញ្ញា) នេះ បាននិយាយថា អឺរ៉ុបមិនអាចបង្កសង្រ្គាមជាមួយរុស្ស៊ីបានទេ ប៉ុន្តែថា ប្រសិនបើបណ្ដាមេដឹកនាំរបស់តំបន់នេះ បង្កើតកំហុសឆ្គងបង្កើតវាឡើងនោះ វាអាចរាលដាលទៅជាជម្លោះអាវុធមហាប្រល័យ។

លោក Medvedev បានលើកឡើងនៅលើកម្មវិធីផ្ងើសារ Telegram ថា រុស្ស៊ីមិនត្រូវការសង្គ្រាមបែបនេះទេ រួមទាំងជាមួយ «អឺរ៉ុប» ផងដែរ។
លោក Medvedev បាននិយាយអំពីមហាអំណាចអឺរ៉ុបថា «ពួកគេគ្រាន់តែមិនអាចលៃលកបង្កសង្គ្រាមជាមួយរុស្ស៊ីបាននោះទេ» ដោយលោកបានសង្កត់ធ្ងន់ថា «លទ្ធភាពនៃគ្រោះថ្នាក់ធ្ងន់ធ្ងរ តែងតែមាន»។
លោក Medvedev ដែលឥឡូវនេះ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី បាននិយាយថា «ហើយជម្លោះបែបនេះ ពិតជាមានហានិភ័យពិតប្រាកដណាស់ ក្នុងការរាលដាលទៅជាសង្រ្គាមប្រើប្រាស់អាវុធមហាប្រល័យ»៕

