
ភ្នំពេញ៖ ហ្វេសប៊ុកផ្ទាល់របស់ឯកឧត្ដម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានផ្សព្វផ្សាយថា ឯកឧត្ដមបានជួបសំណេះសំណាល និងណែនាំមន្ត្រីជំនា ញសុនខពីររូបដែលត្រូវចេញដំណើរទៅបំពេញបេសកកម្ម ដើម្បីហ្វឹកហ្វឺនសុនខហិតរកគ្រាប់មីននៅប្រទេសតួរគី។ ប្រភពដដែលបន្តថា ការបំពេញបេសកកម្មនេះគាំទ្រដោយអង្គការ APOPO សម្រាប់រយ:ពេល ១០ ខែក្នុងឆ្នាំ២០២២ នេះ។
ឯកឧត្ដម ហេង រតនា បញ្ជាក់បន្ថែមថា កិច្ចការនៅក្រៅប្រទេសនេះ មិនត្រឹមតែសម្រាប់ផលប្រយោជន៍ខ្លួនឯង និងកិត្តិសព្ទអង្គភាពប៉ុណ្ណោះទេ តែនេះជាការចូលរួមចំណែកក្នុងការលើកកម្ពស់កិតិ្តយស និងវប្បធម៌ជាតិសាសន៍ នៃប្រទេសជាតិយើងផងដែរ៕ ដោយ៖ គង់ ឌិន




