ទីភ្នាក់ងារសារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៩០នាក់ត្រូវបានជាប់នៅក្នុងអគារមន្ទីរពេទ្យ ក្នុងទីក្រុងហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយគ្រាប់ផ្លោងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។
យោងតាមសារព័ត៌មាននេះបានឲ្យដឹងថា វេជ្ជបណ្ឌិត និងអ្នកជំងឺជាង ៩០នាក់ នៅតែជាប់ នៅក្នុងមន្ទីរពេទ្យ Al Helou ក្នុងទីក្រុងហ្កាហ្សា ដែលត្រូវបានបាញ់ផ្លោងដោយកងទ័ពអ៊ីស្រាអែល។ គេកត់សម្គាល់ថា កន្លែងព្យាបាលមានបន្ទប់មហារីក និងបន្ទប់សម្រាលកូន ដែលទារកមិនគ្រប់ខែចំនួន ១២ នាក់ កំពុងត្រូវបានគេមើលថែ។
យោងតាមទូរទស្សន៍ Al Jazeera នៅពេលនេះ មន្ទីរពេទ្យត្រូវបានហ៊ុមព័ទ្ធដោយគ្រឿងយុទ្ធោបករណ៍ និងរថក្រោះរបស់យោធាអ៊ីស្រាអែល៕

