មនុស្សត្រូវបានសង្រ្គោះ ក្រោយពេលភ្លៀងធ្លាក់ខ្លាំងជន់លិចតំបន់ភាគឦសានអេស្ប៉ាញ

2025/09/30 02:29:49 am        82

ក្រុមអាជ្ញាធរ និយាយថា ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារដងផ្លូវនៅតំបន់ Zaragoza និងតំបន់ Valencia របស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃអាទិត្យ បង្ខំឲ្យសេវាកម្មសង្រ្គោះបន្ទាន់សង្រ្គោះមនុស្សជាប់ខ្លួនរាប់សិបនាក់ ។

ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ(AEMET) បានចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ក្រហមដែលជាកម្រិតខ្ពស់បំផុតសម្រាប់ថ្ងៃអាទិត្យ និងថ្ងៃចន្ទនេះ ពេលដែលព្យុះ Gabrielle គំរាមកំហែងបង្កភ្លៀងធ្លាក់ខ្លាំងនៅទូទាំងតំបន់ភាគខាងកើតអេស្ប៉ាញ ។

នៅតំបន់ Zaragoza មនុស្សមួយគ្រួសារត្រូវបានគេប្រទះឃើញនៅលើដំបូលផ្ទះរបស់ពួកគេ លើកកូនឲ្យក្រុមជួយសង្រ្គោះបន្ទាន់នៅលើទូកពោង ដែលដឹកពួកគេទៅកាន់ទីសុវត្ថិភាព ។

ការបោសសម្អាតភក់ និងកម្ទេចកម្ទីបន្សល់ពីភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមទាំងយប់ ហើយអ្នកស្រុកនិយាយថា ពួកគេមានការតក់ស្លុតយ៉ាងខ្លាំងដោយសារកម្លាំងព្យុះ រយៈពេលជិត ១ឆ្នាំ ចាប់តាំងពីទឹកជំនន់ដ៏គំហុកសម្លាប់មនុស្សជាង ២២០នាក់ នៅតំបន់ Valencia ។

ទីភ្នាក់ងារ AEMET រាយការណ៍ថា ទឹកភ្លៀងកម្ពស់ចន្លោះពី ១៦០មីលីម៉ែត្រ និង ២០០មីលីម៉ែត្រ បានធ្លាក់ក្នុងរយៈពេលពេល ៦-៨ម៉ោង ។

ក្រុមអាជ្ញាធរនិយាយថា ព្យុះស៊ីក្លូន Gabrielle បានវាយប្រហារកោះ Azores របស់ព័រទុយហ្គាល់កាលពីថ្ងៃសុក្រសប្តាហ៍មុនជាមួយកម្លាំងខ្យល់បក់ខ្សោយជាងការរំពឹងទុក ប៉ុន្តែវានៅបោកបងក់រំលើងដើមឈើ និងធ្វើឲ្យបាក់ដំបូលផ្ទះប្រជាពលរដ្ឋ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm