ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Bualoi កើនឡើងដល់ជិត ២០នាក់ នៅប្រទេសវៀតណាម

2025/09/30 05:07:36 pm        143

រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃអង្គារ (៣០ កញ្ញា) នេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង Bualoi នៅប្រទេសនេះ បានកើនឡើងដល់ ១៩នាក់ ហើយមនុស្ស ២១នាក់ ផ្សេងទៀតនៅតែបាត់ខ្លួន ដោយធ្វើឱ្យគ្រោះធម្មជាតិនេះក្លាយជាព្យុះបំផ្លិចបំផ្លាញបំផុត ដែលវាយប្រហារវៀតណាមក្នុងឆ្នាំនេះ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កើនហានិភ័យនៃទឹកជំនន់ និងបំណាក់ដីនៅតំបន់ភាគខាងជើង។

ព្យុះ Bualoi បានវាយបោកដល់ដីគោកកាលពីថ្ងៃចន្ទ នៅភាគខាងជើងប៉ែកកណ្តាលនៃប្រទេសវៀតណាម ដោយនាំមកនូវរលកសមុទ្រធំៗ ខ្យល់បក់ខ្លាំងក្លា និងភ្លៀងធ្លាក់យ៉ាងគំហុក។ កាលពីសប្តាហ៍មុន ព្យុះទីហ្វុងនេះបានសម្លាប់មនុស្សជាច្រើននាក់រួចមកហើយនៅហ្វីលីពីន។

រដ្ឋាភិបាលវៀតណាមនិយាយថា មនុស្ស ៨៨នាក់ បានរងរបួស លំនៅឋានជាង ១០ម៉ឺនខ្នង រងការខូចខាត ដែលភាគច្រើននៅក្នុងខេត្ត Nghe An និង Ha Tinh ហើយស្រូវ និងដំណាំផ្សេងទៀតជាង ១ម៉ឺនហិកតា ត្រូវជន់លិច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍ថា គិតត្រឹមថ្ងៃអង្គារ ភូមិជាច្រើននៅភាគខាងជើងបែកកណ្តាលប្រទេស នៅតែជន់លិច ដោយមិនមានចរាចរណ៍ ឬថាមពលអគ្គិសនីឡើយ។

ទីភ្នាក់ងារអាកាសធាតុជាតិនិយាយថា ភ្លៀងធ្លាក់នៅតំបន់ជាច្រើននៃប្រទេសវៀតណាម មានលើសពី ៣០០មីលីម៉ែត្រ ក្នុងពេល ២៤ម៉ោងកន្លងទៅនោះ ហើយភ្លៀងធ្លាក់ខ្លាំងនឹងបន្ត រួមទាំងនៅរដ្ឋធានីហាណូយ រួមទាំងខ្យល់បក់ខ្លាំង និងផ្លេកបន្ទោរក៏អាចកើតមានផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        324
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        369
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        348

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm