គ្រោះរញ្ជួយដីកម្រិត ៤,៧រ៉ិចទ័រ បានវាយប្រហារសហភាពមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃអង្គារនេះ ដោយបានចាប់អង្រួនរដ្ឋមួយចំនួននៅភាគឦសានរបស់ប្រទេសឥណ្ឌា រួមមាន រដ្ឋ អាសាម ម៉ានីពួរ និងណាហ្គាឡង់។
មជ្ឈមណ្ឌលជាតិសម្រាប់សិក្សាការរញ្ជួយដី (NCS) បានបញ្ជាក់ថា ការរញ្ជួយបានកើតឡើងនៅម៉ោង ៦និង១០នាទី ព្រឹកនៅជិតព្រំដែនឥណ្ឌា-មីយ៉ាន់ម៉ា ចម្ងាយប្រហែល ២៧ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Ukhrul របស់រដ្ឋម៉ានីពួរ។
ក្រុមមន្ត្រីបានរាយការណ៍ថា ការរញ្ជួយដីមានជម្រៅរាក់ ១៥ គីឡូម៉ែត្រ ដែលជារឿយៗធ្វើឱ្យមានការរញ្ជួយខ្លាំងលើផ្ទៃផែនដី។