រដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បាននិយាយកាលពីថ្ងៃចន្ទ ទី២៩ ខែកញ្ញាថា ប្រទេសអាល្លឺម៉ង់ បានត្រៀមជាស្រេចដើម្បីការពារតំបន់បាល់ទិក ហើយនឹងឆ្លើយតបទៅនឹងការគំរាមកំហែងរបស់រុស្ស៊ីក្នុងលក្ខណៈរួបរួមនិងឆ្លើយតប ដោយពណ៌នារុស្ស៊ីថាជាការគំរាមកំហែងសំខាន់បំផុត និងដោយផ្ទាល់ចំពោះសម្ព័ន្ធយោធាណាតូ។
លោក Pistorius បាននិយាយរួមជាមួយសមភាគីប្រទេសលីទុយអានីរបស់លោកនៅពិធីបើកតំបន់គាំទ្រផ្នែកដឹកជញ្ជូនអចិន្ត្រៃយ៍នៅទីក្រុង Rukla ប្រទេសលីទុយអានី ថាប្រទេសអាល្លឺម៉ង់បានប្តេជ្ញាចិត្តក្នុងការពង្រឹងការរារាំងដោយមានកងទ័ពប្រមាណ២.០០០នាក់ ដើម្បីបម្រើការនៅក្នុងប្រទេសលីទុយអានី នៅពាក់កណ្តាលឆ្នាំ២០២៦ ។
រដ្ឋមន្ត្រីការពារជាតិលីទុយអានី លោក Dovile Sakaliene បាននិយាយថា ការបំពាននាពេលថ្មីៗនេះរបស់រុស្ស៊ីលើដែនអាកាសរបស់ប្រទេសលីទុយអានី បង្ហាញថាសម្ព័ន្ធយោធាNATO ត្រូវផ្លាស់ប្តូរពី «បេសកកម្មល្បាតដែនអាកាស» ទៅជា «ការការពារដែនអាកាសពិតប្រាកដ»។