ផែនការសន្តិភាពហ្កាហ្សា របស់លោក Trump ត្រូវបានស្វាគមន៍ដោយបណ្ដាប្រទេសអារ៉ាប់ និងឥស្លាម និងលោកខាងលិច

2025/09/30 08:11:44 pm        112

លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានស្នើផែនការសន្តិភាពចំនួន២០ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា បន្ទាប់ពីបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលបានស្វាគមន៍ចំពោះសំណើនេះ។

សំណើថ្មីដែលអំពាវនាវឱ្យមានការរំសាយអាវុធរបស់ក្រុមហាម៉ាស ត្រូវបានស្វាគមន៍ដោយអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងនៅតំបន់ West Bank រួមជាមួយនឹងប្រទេសអារ៉ាប់ក្នុងតំបន់មួយចំនួន។

ក្រុម ហាម៉ាស និយាយថា ខ្លួនកំពុងសិក្សាសំណើរបស់សហរដ្ឋអាមេរិកដោយស្មោះត្រង់ ខណៈក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) និយាយថា ផែនការនេះគឺជា រូបមន្តដើម្បីកម្ទេចតំបន់នេះចោល។

អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា ខ្លួនស្វាគមន៍ចំពោះ កិច្ចខិតខំប្រឹងប្រែងដោយស្មោះ និងគ្មានការនឿយហត់ ដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា ហើយបញ្ជាក់ទំនុកចិត្តរបស់ខ្លួនលើសមត្ថភាពរបស់អាមេរិក ក្នុងការស្វែងរកផ្លូវទៅកាន់សន្តិភាព។

អាជ្ញាធរប៉ាឡេស្ទីនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន afa របស់ប៉ាឡេស្ទីនថា ខ្លួនបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួនក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក បណ្តាប្រទេសក្នុងតំបន់ និងដៃគូដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា តាមរយៈកិច្ចព្រមព្រៀងដ៏ទូលំទូលាយដែលធានាដល់ការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ហ្កាហ្សា ការដោះលែងចំណាប់ខ្មាំង និងអ្នកទោស ។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសអេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្ស៊កដានី ប៉ាគីស្ថាន កាតា អារ៉ាប៊ីសាអ៊ូឌីត និងទួរគី បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយស្វាគមន៍ចំពោះ កិច្ចខិតខំប្រឹងប្រែងដោយស្មោះស្ម័គ្ររបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាមនៅហ្កាហ្សា ហើយអះអាងនូវទំនុកចិត្តរបស់ពួកគេលើសមត្ថភាពរបស់លោក Trump ក្នុងការស្វែងរកផ្លូវទៅកាន់សន្តិភាព៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm