រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បេ្តជ្ញារួមគ្នាពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​ ដើម្បី​ធានា​ភាពប្រកួតប្រជែងរបស់អាស៊ាន និងភាពធន់ នៃវិស័យទេសចរណ៍អាស៊ាន នៅ​ក្នុងកម្រិតតំបន់និងសកលលោក

2025/09/30 08:13:42 pm        236

នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន បានរៀបចំជាលើកដំបូង នៅទីក្រុងម៉ាឡាកា ក្រោម​គំនិត​ផ្តួច​ផ្តើម​រប​ស់​ប្រទេស​ម៉ាឡេស៊ី​ដែលជាប្រទេសម្ចាស់ផ្ទះ និងប្រធានកិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ​រដ្ឋមន្ត្រី​ទេសចរណ៍​ និងតំណាងប្រធាន​ស្ថាប័ន​ទេសចរណ៍នៃប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេស​សង្កេត​ការណ៍​ទីម័រឡេស្តេ និង​ឯក​ឧត្តម​អគ្គលេខាធិការអាស៊ានផងដែរ។

កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បាន​ផ្តោត​លើ​កិច្ច​ពិភាក្សា​ក្រោម​ប្រធាន​បទ​សំខាន់​ៗ​ចំនួន​ពីរ​ គឺ៖ (១) ការអភិវឌ្ឍទេសចរណ៍ដោយឈរលើគោលការណ៍និរន្តភាព ភាពធន់ និង​បរិយាបន្ន​, និង (២) ការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ និងសកលលោក ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៅក្នុងអាស៊ាន ក៏ដូចជាភ្ញៀវទេសចរ​អន្តរជាតិ​ពី​គ្រប់​ទិស​ទី​នៅ​ក្នុង​​ពិភព​លោក​មក​កាន់​អាស៊ាន។​

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ធ្វើ​បទ​អន្ត​រាគមន៍​នៅ​ក្នុង​ប្រធាន​បទ​ទាំង​ពីរ​ខា​ងលើ ដោយបានអំពាវនាវប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនា ត្រូវអនុវត្ត​សកម្ម​ភាព​ជាក់​ស្តែង​រួម​គ្នា​ជាមួយនឹងចក្ខុវិស័យរួម ឈរលើស្មារតីឯកភាពផ្ទៃក្នុងអាស៊ាន និងការ​បេ្តជ្ញា​ចិត្ត​រួម​គ្នា​ដើម្បី​លើក​កម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ក្នុងតំបន់បន្ថែមទៀត សំដៅជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិមកកាន់តំបន់អាស៊ាន។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេច​អំពី​សារៈ​សំខាន់​នៃ​កត្តា​សុខ​សន្តិភាពតំបន់ និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋាន​គ្រឹះ​ចាំ​បាច់​ក្នុង​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយនិរន្តភាព ភាពធន់ និងបរិយាបន្ន។

ជាមួយគ្នានេះ, ការវិនិយោគនៅក្នុងរចនាសម្ព័ន្ធតភ្ជាប់, ការ​សម្រួល​ការ​ធ្វើ​ដំណើរ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​រវាង​ប្រជាជន និងប្រជាជន និងការសម្រួលនីតិវិធីនៃការធ្វើដំណើរនៅក្នុងតំបន់អាស៊ាន និង​សកលោក ពិតជាមានភាពចាំបាច់នៅក្នុងការជំរុញកំណើនភ្ញៀវទេសចរ និងរក្សា​ភាព​ប្រកួត​ប្រជែង​របស់​អាស៊ាន​នៅ​ក្នុងតំបន់។

សូមបញ្ជាក់ជូនថា វេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦ និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ទេសចរណ៍​អាស៊ាន​ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នឹងប្រព្រឹត្តទៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm