ក្រុមហាម៉ាស កំពុងពិនិត្យសំណើហ្កាហ្សារបស់លោក Trump ខណៈអ៊ីស្រាអែល ព្រមានឱ្យក្រុមនេះទទួលយក

2025/09/30 08:21:23 pm        132

ប្រភពមន្ត្រីហាម៉ាសម្នាក់បាននិយាយកាលពីថ្ងៃចន្ទ (២៩ កញ្ញា) ថា នាយករដ្ឋមន្ត្រីកាតា និងប្រមុខចារកម្មអេហ្ស៊ីប បានជួបជាមួយក្រុមចរចារបស់ចលនាហាម៉ាស ហើយបានប្រគល់ផែនការសន្តិភាព ២០ចំណុច របស់លោកប្រធានាធិបតីអាមេរិក Donald Trump ទៅឱ្យក្រុមនេះរួចហើយ ជុំវិញការបញ្ចប់សង្គ្រាមតំបន់ហ្កាហ្សា ខណៈអ៊ីស្រាអែល ព្រមានដល់ក្រុមប៉ាឡេស្ទីននេះឱ្យព្រមទទួលយកសំណើ។

ក្រុមអ្នកចរចារបស់ហាម៉ាស និយាយថា ពួកគេកំពុងពិនិត្យមើលលម្អិតនៃសំណើប្រកបដោយសុច្ឆន្ទៈ និងផ្តល់ការឆ្លើយតបវិញ។ ទូរទស្សន៍ Al Qahera News TV របស់អេហ្ស៊ីប ដែលដកស្រង់ប្រភពសន្តិសុខអេហ្ស៊ីប បានបញ្ជាក់ពីការប្រគល់សំណើសន្តិភាពរបស់អាមេរិក ដល់ដៃក្រុមហាម៉ាស ហើយបាននិយាយថា អេហ្ស៊ីប និងប្រទេសអារ៉ាប់ផ្សេងទៀត បានធ្វើវិសោធនកម្មជាច្រើនលើកចំពោះផែនការនេះ មុនពេលប្រគល់ឱ្យក្រុមហាម៉ាស នៅទីក្រុងដូហា។

ផែនការ ២០ចំណុចរបស់លោក Trump ត្រូវបានបើកបង្ហាញកាលពីថ្ងៃចន្ទ ហើយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានដាក់គាំទ្រយ៉ាងពេញទំហឹងនៅពីក្រោយផែនការនោះ ក្នុងសន្និសីទសារព័ត៌មានរួមមួយនៅសេតវិមាន ជាទីដែលលោកចេញការព្រមានជាថ្មីដល់ពួកហាម៉ាស។

លោក Trump និយាយថា ប្រសិនបើក្រុមហាម៉ាស ទទួលយកសំណើ នោះនឹងតម្រូវឱ្យដោះលែងចំណាប់ថ្នូរនៅសល់ទាំងអស់ក្នុងពេល ៧២ម៉ោង ហើយអំពាវនាវឱ្យហាម៉ាសទទួលយកលក្ខខណ្ឌទាំងអស់។ ចំណែកលោក Netanyahu វិញបានព្រមានខ្លាំងៗថា អ៊ីស្រាអែលនឹង "បញ្ចប់ការងារ" ប្រឆាំងនឹងក្រុមហាម៉ាស ប្រសិនបើពួកសកម្មប្រយុទ្ធបដិសេធសំណើមួយនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        180
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        167
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm