សហរដ្ឋអាមេរិក៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃចន្ទ (៣១ មករា) ថា ខ្លួនកំពុងពិភាក្សាយ៉ាងសកម្មជាមួយសម្ព័ន្ធមិត្តអឺរ៉ុបខាងកើត អំពីការដាក់ពង្រាយទ័ពរបស់សហរដ្ឋអាមេរិកទៅកាន់ផ្នែកខាងកើត នៃសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ ខណៈទីក្រុងវ៉ាស៊ីនតោនបោះជំហានទៅមុខ ដើម្បីធានាឡើងវិញនូវភាពច្របូកច្របល់របស់សម្ព័ន្ធមិត្តណាតូ លើបញ្ហាប្រឈមចំពោះមុខនៃការបង្កើនកងកម្លាំងយោធារុស្ស៊ីនៅជិតអ៊ុយក្រែន។

មន្ទីរបញ្ចកោណបាននិយាយថា ការសម្រេចចិត្តណាមួយលើចលនាទ័ពថ្មី នឹងដាច់ដោយឡែកពីកងកម្លាំងចំនួន ៨.៥០០នាក់នៅសហរដ្ឋអាមេរិកដែលត្រូវបានដាក់ត្រៀមកាលពីសប្តាហ៍មុន ដើម្បីពង្រឹងកម្លាំងឆ្លើយតបយ៉ាងឆាប់រហ័សរបស់អង្គការណាតូ ដោយបន្ថែមសកម្មភាពនេះឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃសុក្រសប្តាហ៍មុនស្ដីពីការចល័តកងកម្លាំងដ៏សំខាន់នាពេលអនាគតដ៏ខ្លីខាងមុខទៅកាន់អឺរ៉ុបខាងកើត។ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា កងទ័ពដែលលោក Biden បានសំដៅកាលពីថ្ងៃសុក្រសប្ដាហ៍មុន អាចនឹងត្រូវបានដាក់ពង្រាយឡើងវិញពីក្នុងទ្វីបអឺរ៉ុប។
លោក Kirby បាននិយាយថា "យើងកំពុងឆ្លងកាត់ការងារយ៉ាងម៉ត់ចត់ក្នុងការផ្តល់ជម្រើស សម្រាប់អគ្គមេបញ្ជាការកងទ័ព ប្រសិនបើលោកសម្រេចចិត្តធ្វើបែបនោះ ...នៅក្នុងការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់ជាមួយសម្ព័ន្ធមិត្ត។ ដោយឡែកកាលពីសប្ដាហ៍មុន យោធាអាមេរិកបានដាក់ទាហានប្រមាណ ៨,៥០០នាក់នៅក្នុងសហរដ្ឋអាមេរិកឲ្យត្រៀមលក្ខណៈក្នុងការបញ្ជូនទៅកាន់អឺរ៉ុប ដែលជាការបំពេញបន្ថែមនូវកម្លាំងឆ្លើយតបរហ័សរបស់ណាតូ ប្រសិនបើមានការអំពាវនាវពីសម្ព័ន្ធមិត្ត៕
អត្ថបទ៖ សុខមាន