អនុរដ្ឋមន្ត្រីទទួលបន្ទុកការអភិវឌ្ឍឌីជីថល លោក Grigory Borisenko បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន TASS ថា រុស្សីកំពុងពិភាក្សាអំពីបញ្ហានៃសេដ្ឋកិច្ចឌីជីថល ជាមួយបណ្តាប្រទេសសមាជិកនៃក្រុមប្រទេស G20 សម្រាប់គោលបំណងនៃការអនុវត្តគម្រោងទ្វេភាគីជាច្រើន និងសម្រាប់ការពង្រីកភាពជាដៃគូសកល ក្នុងវិស័យឌីជីថល។
មន្ត្រីរូបនេះ ដឹកនាំគណៈប្រតិភូរុស្ស៊ីនៅឯកិច្ចប្រជុំ G20 ស្តីពីសេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិម្មិត ដែលធ្វើឡើង នៅទីក្រុង Cape Town ប្រទេសអាហ្វ្រិកខាងត្បូង។
លោក Borisenko បាននិយាយថា៖«វាមានសារៈសំខាន់សម្រាប់ប្រទេសរុស្ស៊ី ក្នុងការបន្តនៅក្នុងបរិបទនេះ ហើយវាជារឿងសំខាន់ក្នុងការគាំទ្រដៃគូរបស់យើង»។ «យើងមិនគ្រាន់តែឈរដើម្បីផលប្រយោជន៍ជាក់លាក់របស់យើងទេ ប៉ុន្តែថែមទាំងគាំទ្រសកម្មភាពអន្តរជាតិផ្សេងៗ ដោយការចូលរួមរបស់យើងជាទូទៅ។ ជាពិសេស យើងមានកិច្ចប្រជុំទ្វេភាគីដែលបានគ្រោងទុក ជាកន្លែងដែលយើងនឹងសម្រេចចិត្តលើជំហានជាក់ស្តែងជាក់លាក់ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសធំៗ សមាជិកនៃក្រុមប្រទេស G20 ។ លោកបានបន្ថែមថា៖«យើងសង្ឃឹមថា កិច្ចប្រជុំរបស់យើង នឹងនាំឲ្យមានសកម្មភាព និងវិធានការជាក់លាក់ក្នុងគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យឌីជីថលជាសកល»៕