ឯកឧត្តម ជាម យៀប អនុញ្ញាតឱ្យក្រុមសហព័ន្ធនិស្សិតកម្ពុជា​នៅបរទេស​ចូលជួប​សម្តែងការគួរសម

2025/09/30 10:14:10 pm        275

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យក្រុមការងារគណៈប្រតិបត្តិសមាគម ជាសមាជិកយុវទូតសុច្ឆន្ទៈ និងជានាយកប្រចាំកម្មវិធី នៃសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មួយចំនួននៅវិមានរដ្ឋសភា។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានសំដែងការអបអរសាទរ ដែលសមាគមសហព័ន្ធនិស្សិតកម្ពុជានៅបរទេស ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ និងសូមជូនពរក្រុមមការងារទទួល បានជោគជ័យក្នុងបេសកកម្មរបស់ខ្លួន។

ឯកឧត្តម ជាម យៀប ក៏បានកោតសរសើរ ដល់លោកប្រធានក្រុមប្រឹក្សាភិបាល  គណៈគ្រប់គ្រង និងសហការី ដែល មានគំនិតផ្តួចផ្តើម ក្នុងការសុំជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនានា ដើម្បីស្វែងយល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការទទួលយកការចែករំលែកបទពិសោធន៍ពីថ្នាក់ដឹកនាំសមនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានលើកឡើងថា «ក្មេងមានកម្លាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធន៍»។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងថា ឯកឧត្តមសូមគាំទ្រដល់ទស្សនវិស័យ និងបេសកកម្មរបស់សមាគមសហព័ន្ធនិស្សិតនៅបរទេស ដែលមានគោលដៅជំរុញឧត្តមភាពសិក្សា ការទូត សេដ្ឋកិច្ច ការផ្លាស់ប្តូរវប្បធម៌ ការកសាងមូលធនមនុស្ស និងការអភិវឌ្ឍភាពជាអ្នកដឹកនាំរបស់យុវជនកម្ពុជាជុំវិញពិភពលោក ជាពិសេសអនុសាសន៍ចំនួន៤របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល ក្នុងនោះ១. ជំរុញការអភិវឌ្ឍវិស័យអប់រំ និងវិជ្ជាជីវៈសម្រាប់និស្សិតកម្ពុជាដែលកំពុងសិក្សានៅបរទេស។២. កសាងធនធានមនុស្សដែលមានជំនាញ និងចំណេះដឹង។ ៣. ពង្រឹងបណ្តាញអន្តរជាតិ និងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍។ និងទី ៤. ជាបណ្តាញធុរកិច្ច និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជា។

ក្នុងនាមរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រ ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា សូមយកឱកាសនេះសំដែងការថ្លែងអំណរគុណ និងដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកម្ពុជា ដែលនៅតែបន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ដូចមានចែងយ៉ាងច្បាស់ នៅក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១។

ជាការកត់សម្គាល់ ក្នុងរយៈពេលជាង២ឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានសមិទ្ធផលជាច្រើន ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ និងសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបាននិងកំពុងដើរលើគន្លងដ៏វិជ្ជមានមួយ។ទន្ទឹមនឹងនេះ ក៏មានសមិទ្ធផលដ៏លេចធ្លោរបស់រាជរដ្ឋាភិបាល ត្រូវបានកត់សម្គាល់នៅក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបានគូសរំលេចថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលក្លៀវក្លា បញ្ញាវាងវៃ ស្មារតីមោះមុតបន្តវេនពីសមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនដែលបានដឹកនាំប្រទេស ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍលើគ្រប់វិស័យព្រមទាំងទទួលបានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់ថាអាណត្តិនៃរដ្ឋសភា នីតិកាលទី៧ មានរយៈពេល៥ឆ្នាំ គឺចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងអាណត្តិនេះ រដ្ឋសភា ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលបានទទួល នូវតំណែងដ៏ឧត្តុង្គឧត្តមនេះ និងបានបំពេញមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ មុខងារពង្រីក និងពង្រឹងការទូតសភាជាដើម៕

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm