អតីតយុទ្ធជនភូមិអូរកាខុបកែប្រែជីវភាពដោយសារដីកសិកម្មនិងផ្ទះដែលផ្ដល់ដោយសម្តេចតេជោ ហ៊ុន សែន

2025/09/30 10:22:14 pm        239

​កំពង់ឆ្នាំង ៖ អតីតយុទ្ធជនរស់នៅក្នុងភូមិកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែកញ្ញា នេះ បានសំដែងនូវការសប្បាយរីករាយ ក្រោយពីឃើញផលដំណាំរួមផ្សំរបស់គេ ដែលខិតខំដាំជិត បីឆ្នាំកន្លងមកនេះ បានចេញផ្លែផ្កាលក់បានកម្រៃជាបណ្តើរៗ ធ្វើឱ្យជីវភាពគ្រួសារពួកគេ បានធូរធារជាង ពេលមុនមួយកម្រិត។

​អតីតយុទ្ធជនបានឱ្យដឹងថា អតីតយុទ្ធជនទាំងអស់ បានទទួលដី និងផ្ទះរបស់សមាគមអតីតយុទ្ធជនពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជន និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ចំនួន១ម៉ឺន៥រយម៉ែត្រការ៉េក្នុង១គ្រួសារ។ ក្រោយទទួលបានភ្លាម អតីតយុទ្ធជន បានខិតខំដាំដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំជាច្រើនប្រភេទ ដែលពេលនេះ ពួកគាត់បានផល និងលក់បានថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាពបណ្តើរៗហើយ។ ដំណាំយុទ្ធសាស្ត្រ និងដំណាំរួមផ្សំផ្សេងទៀត នឹងហុចផលអោយជាបន្តបន្ទាប់ ហើយនៅថ្ងៃក្រោយ គ្រួសារពួកគាត់មិនលំបាករឿងលុយកាក់ទៀតឡើយ។

អតីតយុទ្ធជនថា ដីនៅទីតាំងនោះ មានជីជាតិល្អ និងសំណូមពរដល់អតីតយុទ្ធជនទាំងអស់ដែលមិនទាន់បានដាំដុះ សូមខិតខំដាំដុះដំណាំជុំវិញផ្ទះ ដើម្បីទ្រទ្រង់ជីវភាពអោយប្រសើរឡើង។ គាត់បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន ដែលបានជួយគ្រួសារគាត់ឱ្យមានជីវភាពល្អដូចថ្ងៃនេះ។

​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ គោលបំណងរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន គឺបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះអតីតយុទ្ធជនទាំងអស់ ដោយមិនទុកឱ្យកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ណាម្នាក់ នៅឯកោ និងរស់នៅដោយលំបាកឡើយ។ គ្រួសារអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង បានសាទរ និងគាំទ្រ ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលសម្តេចតែងតែគិតគូរជួយដល់អ្នកចូលនិវត្ដន៍ទាំងអស់ រួមទាំងមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តន៍ ដើម្បីឱ្យពួកគាត់រស់នៅមានជីវភាពធូរធារ៕

អត្ថបទ៖ កាំង ហុងវាស្នា ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm