សេចក្ដីរាយការណ៍៖ សហរដ្ឋអាមេរិក និរទេសជនជាតិអ៊ីរ៉ង់ប្រមាណ ១០០នាក់ ទៅប្រទេសកំណើតវិញ

2025/09/30 10:28:13 pm        112

កាសែត New York Times បានរាយការណ៍នៅថ្ងៃអង្គារ (៣០ កញ្ញា) នេះដោយសម្អាងដល់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ២រូបដែលពាក់ព័ន្ធនឹងការចរចា និងមន្ត្រីអាមេរិកម្នាក់ដែលដឹងពីផែនការនេះថា សហរដ្ឋអាមេរិក កំពុងនិរទេសជនជាតិអ៊ីរ៉ង់ប្រហែល ១០០នាក់ ត្រឡប់ទៅប្រទេសកំណើតពួកគេនៅអ៊ីរ៉ង់វិញ។

យោងតាមរបាយការណ៍បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់បាននិយាយថា ជើងហោះហើរដែលជួលជាលក្ខណៈឯកជនដោយសហរដ្ឋអាមេរិក បានហោះចេញពីរដ្ឋ Louisiana កាលពីថ្ងៃចន្ទ ហើយគ្រោងនឹងទៅដល់អ៊ីរ៉ង់ តាមច្រកកាតា នៅពេលណាមួយក្នុងថ្ងៃអង្គារនេះ។

ប្រភពមន្ត្រីអាមេរិកបញ្ជាក់ថា ផែនការសម្រាប់ការហោះហើរគឺស្ថិតក្នុងដំណាក់កាលចុងក្រោយហើយ។ កាសែតនេះបាននិយាយថា អត្តសញ្ញាណជនជាតិអ៊ីរ៉ង់ និងហេតុផលរបស់ជនទាំងនោះសម្រាប់ការប៉ុនប៉ងធ្វើអន្តោប្រវេសន៍ចូលទៅសហរដ្ឋអាមេរិក នៅមិនទាន់ច្បាស់ទេ។

នេះជាជំហានដ៏កម្រនៃកិច្ចសហប្រតិបត្តិការដោយផ្ទាល់រវាងរដ្ឋាភិបាលទាំងពីរ ដែលកើតឡើងតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីលោកប្រធានាធីបតី Donald Trump បញ្ជាឱ្យវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។

រដ្ឋាភិបាលអាមេរិកមុនៗ បានផ្តល់កន្លែងជ្រកកោនដល់ជនជាតិអ៊ីរ៉ង់ ដែលភៀសខ្លួនពីរបបសិទ្ធិមនុស្សដ៏ឃោរឃៅបំផុតមួយរបស់ពិភពលោក។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនអ៊ីរ៉ង់ កាន់តែច្រើនបានឆ្លងព្រំដែនភាគខាងត្បូងអាមេរិកដោយខុសច្បាប់។ មនុស្សជាច្រើនបានសម្ដែងភាពភ័យខ្លាចនៃការធ្វើទុក្ខបុកម្នេញនៅប្រទេសកំណើតពួកគេ ដោយសារតែជំនឿនយោបាយ និងសាសនា៕







អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm